ព័ត៌មានជាតិ

អភិបាលស្រុកខ្សាច់កណ្តាលញ្ជារឲ្យក្រុមកម្លាំងសណ្តាប់ធ្នាប់ស្រុកចុះរៀបចំសណ្តាប់ផ្សារព្រែកតាមាក់ ស្ថិតក្នុងឃុំព្រែកតាមាក់ឲ្យមានសណ្តាប់ធ្នាក់ល្អនិងអនាម័យស្អាត

កណ្តាល៖ លោក ប៊ុន ផេង អភិបាលស្រុក និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកនៅថ្ងៃអង្គារ ទី១៩ ខែកក្កដា ឆ្នាំ២០២២នេះ បានបញ្ជារឲ្យក្រុមកម្លាំងសណ្តាប់ធ្នាប់ស្រុកចុះរៀបចំសណ្តាប់ផ្សារព្រែកតាមាក់ ស្ថិតក្នុងឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តលណ្ដាល។

ជាមួយគ្នានោះ ក្រុមកម្លាំងសណ្តាប់ធ្នាប់ស្រុកបានធ្វើការណែនាំទៅដល់បងប្អូនប្រជាពលរដ្ឋរស់នៅអមសងខាងផ្លូវ ក៏ដូចជាបងប្អូនអាជីវករមេត្តាចូលរួមសហការជាមួយអាជ្ញាធររៀបចំការដាក់លក់ដូរឲ្យមានសណ្តាប់ធ្នាក់និងអនាម័យល្អស្អាត។ ក្នុងនោះ ក្រុមកម្លាំងសណ្តាប់ធ្នាប់ស្រុកក៏បានហាមមិនឲ្យដាក់លក់លើគម្របលូ , ហាមចោលសំរាមពាសវាលពាសកាលវេចខ្ចប់អោយបានត្រឹមត្រូវ, ហាមតសំយ៉ាប រឺសំណង់រឹងផ្សេងៗមកលើចំណីផ្លូវសាធារណ: , ហាមចតយានយន្តនៅលើដងផ្លូវជៀសវាងការកកស្ទះចរាចរនិងនាំអោយមានគ្រោះថ្នាក់ជាយថាហេតុ។

ក្រុមកម្លាំងសណ្តាប់ធ្នាប់ស្រុកពាំនាំយកប្រសាសន៍ផ្ដាំផ្ញើរបស់លោក ប៊ុន ផេង អភិបាលស្រុកសូមឲ្យបងប្អូនប្រជាពលរដ្ឋបន្តយកចិត្តទុក្ខដាក់អនុវត្តនូវវិធានការទប់ស្កាត់ជម្ងឺរកូវិដ-១៩ ដោយអនុវត្តន៍វិធាការ ៣កុំ ៣ការពារ ឲ្យបានគ្រប់ៗគ្នា៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *