ព័ត៌មានជាតិ

កិច្ចប្រជុំពិភាក្សាឈ្វេងយល់ និងប្រមូលព័ត៌មានដែល ពាក់ព័ន្ធនឹង វិស័យជាសមត្ថកិច្ចរបស់គណៈកម្មការទី៩ នៃរដ្ឋសភាជាមួយថ្នា​ក់​​ដឹកនាំខេត្តស្ទឹងត្រែង

ខេត្តស្ទឹងត្រែង៖ នាព្រឹកថ្ងៃពុធ ទី១៥ ខែមករា ឆ្នាំ២០២០ នៅសាលាខេត្តស្ទឹង​ត្រែង ឯកឧត្តម ម៉ុម សារឿន អភិបាលនៃគណៈអភិបាល​ខេត្តស្ទឹងត្រែង បានជួបប្រជុំជាមួយគណៈកម្មការទី៩ នៃរដ្ឋសភា ដឹកនាំដោយលោកជំទាវ និន សាផុន ប្រធានគណៈកម្មការ​សាធារណៈការដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់នៃរដ្ឋសភា និងគណៈប្រតិភូ​អមដំណើរ បានចុះបំពេញបេសកកម្មសិក្សានៅខេត្តស្ទឹងត្រែង ដើម្បីឈ្វេងយល់ និងក្តាប់សភាពការណ៍លទ្ធផល​វឌ្ឍនភាពការងារ សម្រេចបានរបស់រដ្ឋបាល​​ខេត្ត បញ្ហាប្រឈមនានារបស់អាជ្ញាធរ និងមន្ទីរជំនាញពាក់ព័ន្ធ ដែលស្ថិតនៅក្រោមសមត្ថកិច្ចរបស់គណៈកម្មការ នៅខេត្តស្ទឹងត្រែង។

នៅក្នុងកិច្ចប្រជុំនេះ មានការអញ្ជេីញចូលរួមពីសំណាក់ ឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត លោក លោកស្រី ដែលជាប្រធានមន្ទីរជំនាញពាក់ព័ន្ធជុំវិញខេត្តផងដែរ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *