ព័ត៌មានជាតិ

ប្រជាពលរដ្ឋដាក់ការសង្ស័យថាប្រហែលជាទីតាំងនេះ លោកអធិការខណ្ឌទួលគោកបានទទួលលាបអ្វីមួយហើយមើលទៅទើបលោកមិនហ៊ានបង្រ្កាប

ភ្នំពេញ,, ទីតាំងបង្កប់ល្បែងស៊ីសងតាមអនឡាញនៅតាមបណ្ដោយផ្លូវ ២៣១ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោករាជធានីភ្នំពេញ ប្រហែលជាទីតាំងនេះមានអំណាចធំជាងលោកអធិការខណ្ឌទួលគោកហើយមើលទៅទើបលោកអធិការខណ្ឌមិនហ៊ានបង្រ្កាប ទីតាំងល្បែងស៊ីសងដុះស្លែ បៀបាល់ និង ប្រភេទល្បែងភ្នាល់តាមអនឡាញ ផ្សេងៗ ជាច្រើនទៀត កំពុងតែ បើកដំណើរការយ៉ាងរលូន ខណៈអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន មិនមានចំណាត់ការចុះបង្ក្រាប (សង្ស័យតែអាជ្ញាធរនិង សមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋានបើក ភ្លើងខៀវ ទើបដំណើរការបានដោយរលូនបែបនេះបាន)

យោងតាមការអះអាងពី មេការ ទីតាំងល្បែងនេះ បានឲ្យដឹងថា៖ ទីតាំងល្បែងស៊ីសងខាងលើនេះ មានការដឹងលឺពីអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋានអស់ហើយ (មានន័យថា៖ មន្ត្រីពាក់ព័ន្ធក្នុងមូលដ្ឋានអនុញ្ញាតឲ្យបើក) ដោយយោងតាមការអះអាងពីមេការ ទីតាំងខាងលើនេះ មហាជន ក៏ដូចជាអ្នកសារព័ត៌មានជាច្រើន បានដាក់ការសង្ស័យចំៗ ថា៖ ប្រហែលជាអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន អនុញ្ញាតឲ្យបើក ពិតប្រាកដហើយ ទើបបានជាទីតាំងជាច្រើនកន្លែងនេះ បើកដំណើរការបានដោយរលូន និងគ្មានការបង្ក្រាបឬទប់ស្កាត់ឡើយ។

យ៉ាងណាក្ដីប្រជាពលរដ្ឋជាច្រើន នៅតែមានជំនឿ និងជឿជាក់លើសមត្ថភាពលោកវរសេនីយ៍ឯក សុខហេង អធិការនគរបាលខណ្ឌទួលគោក និងសំណូមពរដល់លោកអធិការ សុខហេង សូមមានវិធានការបង្ក្រាបទប់ស្កាត់បទល្មើសល្បែងស៊ីសងខុសច្បាប់ ដែលមាននៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួនផង ជៀសវាងដូចការរិះគន់ពីមហាជន ថា អាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋានជាអ្នកអនុញ្ញាតឲ្យបើកដំណើរការ។

ជាពិសេសលោក ឃួងស្រេង អភិបាលក្រុងភ្នំពេញ លោក ស ថេត ស្នងការភ្នំពេញ
និង ឯកឃុនដឿន អភិបាល នៃគណៈអភិបាលខណ្ឌទួលគោក និងជាប្រធានគណៈបញ្ជាការឯកភាព រដ្ឋបាលខណ្ឌទួលគោក សូមមេត្តាជួយចាក់ចង្កេះមន្ត្រីក្រោមឱវាទផងទាន កុំឲ្យស្ពឹកពេក។ ក្រុមការងារអ្នកសារព័ត៌មានយើង រងចាំការឆ្លើយបំភ្លឺ គ្រប់ស្ថាប័ន ពាក់ព័ន្ធ គ្រប់ពេល ម៉ោងធ្វើការ តាមរបបអ្នកសារព័ត៌មាន សូមអរគុណ ៕ ទូរសព្ទទំនាក់ទំនង ០៨៦៧៧៦០៨០.០៩៧៩២៦២៤២៧

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *