ភ្នំពេញ ៖ ទីតាំងបើក ល្បែងស៊ីសងណេតអនឡាញជាច្រើនប្រភេទដូចជា បៀរការ៉ាត់និងចាក់បាល់កំពុងពេញនិយមពង្វក់ស្មារតីបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានដែលមានទីតាំងបណ្តោយផ្លូវជាតិ៥ ក្នុងសង្កាត់ច្រាំងចំរេះ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ និងស្វាគមន៍ អតិថិជនមកពីគ្រប់មជ្ឈដ្ឋានបើកដំណើរការយ៉ាងរលូនដោយមិនរំខានខណៈពេលអាជ្ញាធរមានសមត្ថកិច្ចពាក់ពន្ធ័ក្នុងមូលដ្ឋានខណ្ឌឫស្សីកែវ កំពុងតែដេកលង់លក់អស់។
ប្រភពបន្តថា ទីតាំងណេតមួយកន្លែងនេះប្រហែលជារត់ការជាមួយអាជ្ញាធរពាក់ព័ន្ធក្នុងមូលដ្ឋានហើយមើលទៅទើបបើកដំណើរការបានដោយរលូនដោយមិនរំខានដល់អាជ្ញាធរពាក់ព័ន្ធក្នុងមូលដ្ឋាននោះឡើយទើបធ្វើពួកគាត់កំពុងមានការព្រួយបារម្ភជាខ្លាំងខណៈពេលឃើញក្រុមអ្នកញៀនល្បែងទាំងនោះប្រមូលផ្តុំគ្នាចូលមកលេងល្បែងស៊ីសងរាល់ថ្ងៃបែរជាអាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋានក្នុងខណ្ឌឫស្សីកែវហាក់បីដូចជាគ្មានចំណាត់ការទាល់តែសោះឬមួយទទួលបានលាភសក្ការៈរឺមានការបើកភ្លើងខៀវ។
ក្តីកង្វល់បងប្អូនប្រជាពលរដ្ឋសព្វថ្ងៃនេះពួកគាត់មានការព្រួយបារម្មណ៍ចំពោះសុខទុកនិងសុវត្ថិភាពរបស់ពួកគាត់ នៅពេលយប់ព្រោះថាបើទីកន្លែងណាមានបើកល្បែងស៊ីសងទីកន្លែងនោះមិនយូរមិនឆាប់ទេនឹងកើតមានអំពើចោរកម្មដូចជា៖លួច.ឆក់.វ៉ៃប្លន់.និងគោសផ្ទះ ជាពិសេសហឹង្សារក្នុងគ្រួសារ ជាក់ជាមិនខានព្រោះថាទីតាំងមួយកន្លែងនេះគឺសម្បូរទៅដោយជនញៀនថ្នាំនិងក្មេងទំនើងជាច្រើននាក់តែងតែធ្វើសកម្មភាពចេញ-ចូលទៅលេងជារៀងរាល់តែម្តង។