ភ្នំពេញ៖ មានទីតាំងផ្ទះបើកល្បែងសុីសងហ្គេមបាញ់ត្រីខុសច្បាប់ពីកន្លែងបើកលេងជារៀងរាល់ថ្ងៃនៅ ផ្លូវ.១៤៤. សង្កាត់ផ្សារកណ្ដាលទី.១. ខណ្ឌដូនពេញ រាជធានីភ្នំពេញ អាជ្ញាធរមាន សមត្ថកិច្ច បែរជាមើលមិនឃើញឫមួយខ្លាចម្ចាស់បទល្មើសមានអំណាចធំជាងបានជាមិនហ៊ានធ្វើការបង្រ្គាប
តាមប្រភពពីពលរដ្ឋរស់នៅក្បែរទីតាំងផ្ទះបើកល្បែងហ្គេមបាញ់ត្រីខុសច្បាប់ពីកន្លែងទាំងពីនេះមិនដែលឃើញមាន សមត្ថកិច្ចណាចុះមក ពិនិត្យ សោះ ហើយពួកគាត់បានបន្តទៀតថាមិនដែលឃើញខាងអាជ្ញាធរមានសមត្ថកិច្ច ពាក់ព័ន្ឋណាហ៊ានចុះមកក្បែរនោះទេឫមួយថៅកែបង់លុយទៅឲ្យ ទើបសមត្ថកិច្ចតាមមួលដ្ឋានអស់ទៅហើយបានជា កន្លែងនិងបើកលេងទាំងយប់ទាំងថ្ងៃហើយលេងបានយ៉ាងរំភើយទៀតផង ពលរដ្ឋចាំមើលតើ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាល រាជធានីភ្នំពេញ និង ឯកឧត្តម ស ថេត អគ្គស្នងការនគរបាលរាជធានីភ្នំពេញ តើមានចំណាត់ការយ៉ាងណាដែលទៅ នៅក្នុងខណ្ឌដូនពេញ មានផ្ទះកំពុងតែបើកល្បែងសុីសងហ្គេមបាញ់ត្រីខុសច្បាប់ទាំងពីកន្លែងផង ដែលរាជរដ្ឋាភិបាលដាក់បទបញ្ជាបើមានល្បែងសុីសងត្រូវតែបង្រ្កាប៕