ព័ត៌មានជាតិ

ជនសង្សយ័ចំនួន2នាក់រួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចនគរបាលស្រុកជយ័សែន ឃាត់ខ្លួន យកមកសាកសួ

ខេត្តព្រះវិហារ ជនសង្សយ័ចំនួន2នាក់ ដែលធ្លាប់ធ្វើសកម្មភាពលួចយ៉ាងសកម្មនៅក្នុងស្រុកជយ័សែននឹងស្រុកគូលែន ត្រូវបានសមត្ថកិច្ចស្រុកជយ័សែន សហការជាមួយកម្លាំងនគរបាលស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ធ្វើការស្រាវជ្រាវឃាត់ខ្លួនបាននៅចំនុចភូមិអន្លុងជ្រៃ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង យកមកសាកសួរ ជនសង្សយ័ទី1 ឈ្មោះ ឆុយ ឆៃ ភេទប្រុសអាយុ38ឆ្នាំ មានទីលំនៅភូមិព្រែក សង្កាត់ស្ទឹងត្រែងក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ទី2 មានឈ្មោះបានរដ្ឋាភេទប្រុស អាយុ 27ឆ្នាំ មានទីលំនៅភូមិច្រាច់ឃុំច្រាច់ ស្រុកជយ័សែន ខេត្តព្រះវិហារ វត្ថុតាងមានម៉ូតូកែឆ្នៃម៉ាក វេវ អាល់ហ្វា ចំនួន2គ្រឿង គ្មានស្លាកលេខ រថយន្តម៉ាក តូយ៉ូតា បាឡែនពណ៍កណ្តុរប្រមេស ស្លាកលេខ តាកែវ 2A 0907 ចំនួន1គ្រឿង ។

លោកវិរះសេនិយ៍ឯក រិទ្ឋ សូណា អធិការនគរបាល
ស្រុកជយ័សែន បានអោយដឹងថា ដោយមានការ
សម្របសម្រួលពីសំណាក់ឯកឧត្តម ទី សុវណ្ណថាល់
ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តព្រះវិហារ នឹងមាន
ការចង្អុលបង្ហាញពីសំណាក់ឯកឧត្តម ឧត្តមសេនិយ៍
ទោស សួស សុខដារ៉ា ស្នងការនគរបាលខេត្តព្រះវិ
ហារ បញ្ជាអោយលោកដឹកនាំកម្លាំងចុះស្រាវជ្រាវ
បន្ទាន់រហូតដល់កំណត់មុខសញ្ញាបានរហូតឈាន
ទៅដល់ឃាត់ខ្លួនជនសង្សយ័ចំនួន2នាក់យកមកសាកសួនៅអធិការនគរបាលស្រុកជយ័សែន នៅចំ
ពោះមុនសមត្ថកិច្ច ជនសង្សយ័បានសារភាពថា ខ្លួន
ពិតជាបានធ្វើសកម្មភាពលួចពិតប្រាកដមែន ។

ជនសង្សយ័ចំនួន2នាក់ រួមទាំងវត្ថុតាងមានម៉ូតូចំនួន
2គ្រឿង រថយន្តចំនួន1គ្រឿង ត្រូវបានចាត់បញ្ជូន
មកស្នងការនគរបាលខេត្តព្រះវិហារ ដើម្បីការបន្ត
ទៅតាមនិតិវិធីច្បាប់ ។
លួចគេបានគ្រាន់ នៅពេលសមត្ថកិច្ចទាន់ ជាប់ខ្នោះ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *