ព័ត៌មានជាតិ

តើម្ចាស់សង្វៀនជល់មាន់ អាប៉ោង យូគី​ របស់លោកភិនតន មានខ្សែធំក្នុងក្រុងបានលុង ខេត្តរតនគិរី ហើយទើបបើកដំណើរការនានយ៉ាងរលូន

(ខេត្តរ​តន​:​គី​រី​) តើលោកតន មានខ្នងធំហើយមើលទៅ ទើបបើកទីតាំងល្បែងជល់មាន់ បៀរ អាប៉ោង និងយូគី នៅក្នុងចំការកៅស៊ូ ដែលស្ថិតនៅចំណុចភ្នំអូរត្រាវ ក្រុងបានលុង ខេត្ត​រតនគីរី ដែលមានម្ចាស់គ្រប់គ្រងឈ្មោះ ភិន តន បានបើកដំណើរការយ៉ាងរលូន អត់ខ្វល់អ្វីទាំងអស់ សូម្បីសមត្ថកិច្ចក៏នៅមិនទាន់ឃើញចុះបង្រ្កាបដែរ។

​តាមសេចក្តីរាយការណ៍ ពីប្រជាពលរដ្ឋបានបន្តថា ជារៀងរាល់ថ្ងៃ​គេ​ឃើញ​មាន​ម៉ូតូ​ រថយន្តស៊េរីទំនើបៗ បានដឹកមាន់ជល់ ចូលទៅក្នុងចំការកៅស៊ូ ដើម្បីប្រមូលផ្តុំគ្នា ជល់មាន់ និងលេងល្បែងស៊ីសង យូគី អាប៉ោង ដោយចាក់ភ្នាល់លុយចាញ់-ឈ្នះរាប់ពាន់ រាប់មុឺនដុល្លា។ ប្រភពបន្តថា: ម្ចាស់ង្វៀនមាន់ អាប៉ោង និង យូគី មួយនេះ គឺជាបុគ្គលម្នាក់ដ៏មានអំណាចកាលពីអតីតកាល តែបច្ចុប្បន្នបាន(ចូលនិវត្តន៍)ទីតាំងសង្វៀនជល់មាន់ និងអាប៉ោងមួយកន្លែងនេះ គេបំពាក់ទាំងកាមេរ៉ាសុវត្ថិភាពទៀតផងដើម្បីទុកមើលផ្លូវ ។

​​ប្រជាពលរដ្ឋរស់នៅក្នុងភូមិឃុំខាងលើសំណូមពរដល់លោក ថង សាវុន អភិបាលខេត្ត និង​ជាប្រធានគណ:​បញ្ជ​ការឯកភាព​ខេត្ត​ និង លោក ហួតបូរី អធិការ​នគរបាល​ក្រុង​បាន​លុង ព្រមទាំងលោក ឧត្តមសេនីយ៍ទោ យិនសំណាង ស្នងការ​នគរបាល​ខេត្ត​រតន​:​គី​រី​ មេត្តាចាត់កម្លាំងចុះ
ពិនិត្យ និងបង្រ្កាបល្បែងសុីសង ខុសច្បាប់ជល់មាន់មួយនេះផង ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា បោសសំអាតល្បែងសុីសង និង កាត់បន្ថយករណីលួច ឆក់ និង ប្លន់ ដែលវាមានប្រភពកើតចេញពីល្បែងសុីសង
ទាំងអស់នេះ។

ហើយកន្លងមកនេះចម្តេចក្រឡាហោមសខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ដល់លោកអភិបាល នៃគណៈអភិបាលរាជធានីខេត្តទាំងអស់ឈប់ឲ្យកើតមានបទល្មើសល្បែងសុីសងគ្រប់ប្រភេទបើនៅមានកន្លែងណា ទៀតអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ឋ ត្រូវចុះត្រួតពិនិត្យនិងដើម្បីធ្វើការបង្រ្កាបឲ្យខានតែបាន៕

 

 

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *