ព័ត៌មានជាតិ

ពិធីបើកការដ្ឋានសាងសង់ស្ពានថ្មថ្មីទី២ វត្តពោធិ៍បន្ទាយជ័យស្ថិតក្នុងភូមិពោធិ៍បន្ទាយជ័យសង្កាត់សៀមរាបក្រុសៀមរាប ខេត្តសៀមរាប

សៀមរាប,, ថ្ងៃអាទិត្យ ១ កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ខេត្តសៀមរាប ថ្ងៃទី ០៥ ខែធ្នូ ឆ្នាំ ២០២១ ឯកឧត្តម ទៀសីហា អភិបាលខេត្តសៀមរាប បានកោតសរសើរ និងសូមថ្លែងអំណរព្រះគុណ និងអរគុណជាអតិបរមា ប្រគេនព្រះមន្រ្តីសង្ឃគ្រប់ជាន់ថ្នាក់ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ព្រមទាំង ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី លោកតា លោកយាយ និងបងប្អូនប្រជាពុទ្ធបរិស័ទជិតឆ្ងាយ ដែលធ្លាប់បានជួយទំនុកបំរុងគាំទ្រដល់ដំណើរសាងសង់ស្ពានថ្ម វត្តពោធិ៍បន្ទាយជ័យ នាពេលកន្លងមក។

ស្ពានថ្មថ្មីទី ២ នេះនឹងបានរួមចំណែកក្នុងការកាត់បន្ថយនូវការកកស្ទះចរាចរណ៍ សម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូននូវកសិផលផ្សេងៗ របស់បងប្អូនប្រជាពលរដ្ឋ ហើយថែមទាំងបានដើរតួយ៉ាងសំខាន់ក្នុងកិច្ចការងារសន្តិសុខ សណ្តាប់ធ្នាប់ និងសុខមាលភាពសង្គមផងដែរ ពិសេសបានរួមចំណែកក្នុងការលើកកម្ពស់សោភ័ណភាពក្រុង គាំទ្រវិស័យទេសចរណ៍ និងកិច្ចអភិវឌ្ឍន៍ពាក់ព័ន្ធនានា។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *