ព័ត៌មានជាតិ

ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ៖ សុវត្ថិភាពចរាចរណ៍ គឺជាបញ្ហាសុខភាពសាធារណៈជាអាទិភាពចំបងទាមទារអោយមានការដោះស្រាយជាបន្ទាន់

ខេត្តកណ្តាល៖ សុវត្ថិភាពចរាចរណ៍ ជាបញ្ហាសុភាពសាធារណៈ ដែលជាអាទិភាពចំបង ទាមទារអោយមានការដោះស្រាយជាបន្ទាន់ នេះជាការលើកឡើងរបស់ឯកឧត្តម បណ្ឌិត ម៉ៅ ភិរុណ អភិបាលខេត្តកណ្តាល និងជាប្រធាន អនុគណះកម្មការ សុវត្ថិភាព ចរាចរណ៍ផ្លូវគោក ខេត្តកណ្តាល ក្នុងទិវា អន្តរជាតិ រំលឹកដល់ជនរងគ្រោះ ដោយគ្រោះថ្នាក់ចរាចរណ៍ លើកទី១៤ ដែលប្រារព្ធធ្វើឡើង នាព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៩នេះ នៅសួនច្បារមាត់ទន្លេបាសាក់ ក្រុងតាខ្មៅ ដោយមានប្រជាពលរដ្ឋ អាជ្ញាធរឃុំ សង្កាត់ កងកម្លាំងមានសមត្ថកិច្ច និងសិស្សានុសិស្សចូលរួមជាង ៥០០នាក់។

ថ្លែងក្នុងពិធីនេះ ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា គោលបំណង នៃការប្រារព្ធ ទិវានេះឡើងគឺមិនគ្រាន់តែ ចូលរួមរំលឹក ដល់ជនរងគ្រោះ ដោយសារគ្រោះថ្នាក់ ចរាចរណ៍ ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានពញ្ញាក់ ស្មារតីប្រជាជនអោយយល់ដឹង អំពីហានិភយ័ នៃគ្រោះថ្នាក់ចរាចរណ៍ ដែលបណ្តាល មកពីបើកបរធ្វេសប្រហែស មិនគោរព ច្បាប់ចរាចរណ៍ ដូចជាការបើកបរ ហួសល្បឿនកំណត់ មិនគោរពសិទ្ធអាទិភាព ការបត់ ឬជែងទាំងប្រថុយប្រថាន ការបើកបរ ក្រោមឥទ្ធិពលស្រវឹង ការដឹកលើសទម្ងន់កំណត់ ការមិនពាក់មួកសុវត្តិភាព ឬការមិនពាក់ ខ្សែក្រវ៉ាត់សុវត្ថិភាពជាដើម។

ឯកឧត្តមបានបន្តថា ក្នុងទិវានេះវាបានជួយជំរុញ និងលើកទឹកចិត្ត អោយមានការចូលរួម ពីគ្រប់ មជ្ឈដ្ឋានជាតិ និងអន្តរជាតិ ដើម្បីទប់ស្កាត់ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ អោយនៅកំរឹតទាបតាម បំណងរបស់រាជរដ្ខាភិបាល និងអង្គការ សហប្រជាជាតិដែលកំណត់យកថ្ងៃអាទិត្យ សប្តាហ៍ទី៣ នៃខែវិច្ឆិកាជារៀងរាល់ឆ្នាំ។

លោក មុឹង យូឡេង ប្រធានមន្ទីរសាធារណការ ខេត្តកណ្តាល និងជាប្រធាន លេខាធិការដ្ឋាន សុវត្ថិភាពចរាចរណ៍ ផ្លូវគោក ខេត្តកណ្តាល បានអោយដឹងថា ក្នុងរយះពេល ៩ខែ ឆ្នាំ២០១៩គ្រោះថ្នាក់ចរាចរណ៍ បានកើតឡើង នៅទឹកដី ខេត្តកណ្តាល មានចំនួន ១៦៩លើក ថយចុះ ៧លើក ស្មើនិង ៤% ក្នុងនោះ កំរឹតស្រាល ចំនួន៥៨លើក បណ្តាលអោយ មនុស្សចំនួន ១១៩នាក់ ថយចុះចំនួន៤នាក់ ស្មើនិង៣% ក្នុងនោះស្រីចំនួន ១៥នាក់។

សូមជម្រាបថា ក្នុងទិវានេះ ក៍មានរៀបចំ និមន្តព្រសង្ឃ បង្សុកូល ឧទ្ទិសដល់ជនរងគ្រោះ ដែលបាន បាត់បង់ជីវិតដោយគ្រោះថ្នាក់ចរាចរណ៍ និងមានចែកមួក សុវត្ថិភាព ផងដែរ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *