ព័ត៌មានជាតិ

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បញ្ចេញគ្រឿងឧបភោគបរិភោគ ចែកជូនដល់ នាយទាហាន-នាយទាហានរង និងពលទាហាន ចំណុះអង្គភាព កងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ!

( ភ្នំពេញ) នាព្រឹកថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ចេញគ្រឿងឧបភោគបរិភោគជាច្រើនមុខ រួមមាន មី ត្រីខ ស្កគ្រាប់ ព្រមទាំង ម៉ាស់ និងជែលលាងដៃ ចែកជូនដល់ មូលដ្ឋានកងរាជអាវុធហត្ថខណ្ឌទាំង១៤ រួមនឹង អង្គភាពចំណុះ ដើម្បីចែកជូនបន្តដល់បងប្អូននាយទាហាន-នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ។

ក្នុងឱកាសនៃការបែកចែកនោះ លោកឧត្តមសេនីយ៍ត្រី ម៉ក់ សាវុទ្ធី មេបញ្ជាការរង ក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខរបស់លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ជូនចំពោះសមាជិកអាវុធហត្ថរាជធានីភ្នំពេញទាំងអស់ ដែលរយៈកាលកន្លងមកក៏ដូចជាបច្ចុប្បន្ន បានលះបង់កម្លាំងកាយចិត្ត ពេលវេលាផ្ទាល់ខ្លួននិងគ្រួសារ ដោយមមាញឹកក្នុងការចូលរួមបំពេញការងារស្នូល បង្កា បង្ក្រាប សង្គ្រោះ ជាពិសេសបេសកកម្មដ៏ធំចំពោះមុខគឺចូលរួម បង្កា ទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ-១៩៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *