(ខេត្តសៀមរាប)៖ លោក «តេង.ច័ន្ទណាត» ស្នងការរងនគរបាលខេត្តសៀមរាប ទទួលផែននគរបាលចរាចរណ៍ ត្រូវបានតែងតាំងជាស្នងការថ្មីខេត្តសៀមរាប ជំនួស.លោក «ទិត្យ-ណារ៉ុង» ។ នេះបើតាមការ រៀបរាប់ពីមន្ត្រីនគរបាលជាន់ខ្ពស់ខេត្តសៀមរាប ដែលបានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានយើង នៅព្រឹកនេះថា៖។
នៅក្នុងឱកាសពិធីផ្លាស់ប្ដូរមុខតំណែងស្នងការថ្មីខេត្តសៀមរាបនេះ នឹងត្រូវបានធ្វើនៅសាលាខេត្តសៀមរាប នាថ្ងៃទី ១៣ ខែ កញ្ញា ឆ្នាំ២០២១.. ក្រោមវត្តមានរបស់លោក«នេត.សាវឿន» អគ្គស្នងការនគរបាលតំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេម«ស.ខេង» ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។ នេះបើយោងតាមលិខិតចុះហត្ថលេខា ដោយលោក «ទិត្យ.ណារ៉ុង» ស្នងការនគរបាលខេត្តសៀមរាប នៅថ្ងៃទី១០ ខែកញ្ញាឆ្នាំ២០២១៕