ខេត្តកណ្ដាល,, នាព្រឹក ថ្ងៃទី ១៤ ខែ មិថុនា ឆ្នាំ ២០២១ អំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្តាល ផ្តល់ឱ្យរដ្ឋបាលខេត្តកណ្តាល បានបន្តប្រគល់ជូនដល់រដ្ឋបាលក្រុង ស្រុក នាព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១នេះ ដើម្បីពិនិត្យ ។
ដោះស្រាយការលំបាកខ្វះខាត ជូនប្រជាពលរដ្ឋដែលកំពុងជួបការលំបាកខ្វះខាតពិតប្រាកដ ក្រោយរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ។
ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្ត សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះ ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ដែលតែងតែយកចិត្តទុកដាក់គិតគូរ ពីសុខទុក្ខ ការលំបាកខ្វះខាត របស់ប្រជាពលរដ្ឋក្នុងខេត្តកណ្តាល ដោយបន្តផ្តល់អំណោយជាគ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ក្នុងការការពារទប់ស្កាត់ជំងឺកូវីដ-១៩ ឱសថបុរាណចិន លៀនហ័រ គីងវិន (Lianhua Qingwen) និងធនធានថវិកាជាច្រើនហូរហែរ ដល់រដ្ឋបាលខេត្តកណ្តាលដើម្បីដោះស្រាយជូនប្រជាពលរដ្ឋភ្លាមៗ។
សម្រាប់ថ្ងៃនេះ អំណោយដែលបានប្រគល់ជូនដល់រដ្ឋបាលក្រុង ស្រុក គឺក្នុង ១ក្រុង ស្រុកទទួលបានអង្ករ ១០តោន ម៉ាស ១០កេសធំ អាល់កុល ០៣កាន ឱសថបុរាណចិន លៀនហ័រ គីងវិន (Lianhua Qingwen) ៥០០ប្រអប់៕