ព័ត៌មានជាតិ

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល ប្រគល់អំណោយគ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់ក្នុងការបង្ការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ដល់ថ្នាក់ដឹកនាំកងកម្លាំងទាំងបី មន្ទីរអង្គភាពជុំវិញខេត្ត សម្រាប់ប្រើប្រាស់ក្នុងការបង្ការទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩។

(ខេត្តកណ្ដាល) នាព្រឹកថ្ងៃសៅរ៍ ១៣ កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី ២១ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាល ខេត្តកណ្ដាល បានប្រគល់អំណោយ គ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់ក្នុងការបង្ការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ដល់ថ្នាក់ដឹកនាំកងកម្លាំងទាំងបី មន្ទីរអង្គភាពជុំវិញខេត្ត សម្រាប់ប្រើប្រាស់ក្នុងការបង្ការទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩។

អំណោយបានបែងចែកជូននាព្រឹកនេះគឺ
ស្នងការដ្ឋាននគរបាលខេត្តកណ្តាល ទទួលបានអង្ករ ០៥តោន ឱសថចិន លៀនហ័រ គីងវិន ០១ កេស ទឹកស៊ីវអុីវ ១០០យួរ ម៉ាស០១កេស
បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត និងតំបន់ប្រតិបត្តិការសឹករងខេត្ត ក្នុង ០១ អង្គភាព ទទួលបាន អង្ករ ០៣ តោន ឱសថចិន លៀនហ័រ គីងវិន ០១កេស ទឹកស៊ីអុីវ៥០យួរ និងម៉ាស់០១កេស
មន្ទីរអង្គភាពជំនាញជុំវិញខេត្ត ទទួលបានអង្ករ ០២ តោន ឱសថចិនលៀនហ័រគីងវិន ២០ ប្រអប់ និងម៉ាស់ ២០ ប្រអប់ ។

ស្ថិតក្នុងឱកាសនេះដែរ លោកអភិបាលក៏បានប្រគល់រថយន្ត ០១ គ្រឿង ជូនលោកប្រធានមន្ទីរផែនការខេត្ត ដើម្បីប្រើប្រាស់ជាប្រយោជន៍ក្នុងកាចុះបំពេញការងាររៀបចំផែនការ ចុះស្រង់ស្ថិតិ ជំរឿននានា និងការងារបច្ចេកទេសផ្សេងៗ ក្នុងនាមជាសេនាធិការរបស់រដ្ឋបាលខេត្តផងដែរ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *