នាព្រឹកថ្ងៃអាទិត្យ ទី១៤កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ អញ្ជើញចូលរួមពិធីប្រគល់-ទទួលមី ចំនួន ១៣.០០០កេស ម៉ាស់ ចំនួន ២០០.០០០ម៉ាស់ ផ្លែមៀន ចំនួន ១០តោន និងថវិកា ចំនួន ២០.០០០ដុល្លារ ដើម្បីចែកជូនកងកម្លាំង នៃកងយោធពលខេមរភូមិន្ទ និងកងកម្លាំងនគរបាលជាតិ ដែលឈរជើងនៅតាមបន្ទាត់ព្រំដែន ក្រោមអធិបតីភាព ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម។
សូមជម្រាបថា នៅក្នុងពិធីប្រគល់-ទទួលខាងលើនេះ កងកម្លាំង នៃកងយោធពលខេមរភូមិន្ទ ទទួលបានមី ចំនួន ៨.០០០កេស ម៉ាស់ ចំនួន ១០០.០០០ម៉ាស់ ផ្លែមៀន ចំនួន ៥តោន និងថវិកា ចំនួន ១០.០០០ដុល្លារ និងកងកម្លាំងនគរបាលជាតិ ទទួលបានមី ចំនួន ៥.០០០កេស ម៉ាស់ ចំនួន ១០០.០០០ម៉ាស់ ផ្លែមៀន ចំនួន ៥តោន និងថវិកា ចំនួន ១០.០០០ដុល្លារ៕