រដ្ឋបាលក្រុងខេមរភូមិន្ទ បានរៀបចំពិធីប្រកាសទទួលស្គាល់សមាសភាពគណៈកិត្តិយស និងគណៈកម្មាធិការអនុសាខា ក្នុងក្រុងខេមរភូមិន្ទ ក្រោមអធិបតីភាព លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្ត កោះកុង និងជាប្រធានគណៈកម្មាធិការសាខា ដោយមានការនិមន្តចូលរួមពីព្រះចៅអធិការវត្ត ០២ អង្គ លោកប្រធានកិត្តិយសអនុសាខា លោកប្រធានគណៈកម្មាធិការអនុសាខា និងលោក លោកស្រីសមាជិក សមាជិកាគណៈកម្មាធិការអនុសាខាក្រុង លោក លោកស្រី មន្ត្រីសាលាក្រុង អាជីវករ បណ្តាក្រុមហ៊ុន កងកម្លាំងប្រដាប់អាវុធ យុវជនសសយក សិស្សានុសិស្ស ព្រមទាំងសប្បុរសជន នៃក្រុងខេមរភូមិន្ទ ខេត្តកោះកុង បានចូលរួមយ៉ាងច្រើនកុះករ។
លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តកោះកុង មានប្រសាសន៍ថា៖ អនុសាសន៍សំខាន់ៗរបស់ សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ផ្ញើរជូន សាខា អនុសាខា គ្រប់ខេត្ត ក្រុង រួមមាន៖
១.សូមរក្សាសាមគ្គីភាពឲ្យបានជិតស្និទ្ធ និងសុខដុមរមនីយកម្ម ។
២.ត្រូវពង្រឹងការកសាង និងបង្កើនសមត្ថភាពមន្ត្រី សាខា អនុសាខា ណែនាំតម្រង់ទិស បណ្តុះបណ្តាល បំពាក់បំប៉នការយល់ដឹង ពីការរៀបចំ និងដំណើរការប្រព្រឹត្តទៅរបស់សាខា អនុសាខា តាមលក្ខណៈវិនិច្ឆ័យសាខា និងការគ្រប់គ្រងគម្រោងអភិវឌ្ឍតាមសហគមន៍។
៣.ពង្រឹងកិតិ្តនាមកាកបាទក្រហមកម្ពុជា ដោយ បំពេញការងារតាមគោលការគ្រឹះទាំង៧។
៤.បន្តពង្រឹង និងពង្រីកកម្លាំងយុវជន អ្នកស្ម័គ្រកាកបាទក្រហមឲ្យទៅជាបណ្តាញ ដ៏រឹងមាំ និងកម្លាំងចលករនៃសេវាកម្មមនុស្សធម៌ មាននិរន្តភាព និងប្រកបដោយប្រសិទ្ធភាព។
៥.បន្តពង្រឹងពង្រីកសមាជិកភាព លើកម្ពស់ការ កៀរគររកមូលនិធិ ឲ្យមានការចូលរួមដោយស្ម័គ្រចិត្ត និងទៅតាមសទ្ធាជ្រះថ្លា។
៦.បន្តលើកកម្ពស់ ការចងក្រងឯកសារស្តីពីអ្នកទទួលផល ការថែទាំសមិទ្ធផល ដែលកាកបាទក្រហមកម្ពុជា បានផ្តល់ជូន សហគមន៍។
ទី៧.បន្តពង្រឹងរបបរាយការណ៍ ពីហិរញ្ញវត្ថុ និងការអភិវឌ្ឍនភាពសាខា អនុសាខា និងត្រូវផ្តល់របាយការណ៍ជូនស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជាឲ្យបានទៀងទាត់៕