ព័ត៌មានជាតិ

បរទេសម្នាក់ ទិញទូរស័ព្ទ អោយក្មេងស្រី៤នាក់ នៅក្រុងសៀមរាប ដូរនឹងលេងប្រដាប់ភេទទៅវិញទៅមក,,

ខេត្តសៀមរាប៖ តុលាការខេត្តសៀមរាប នៅរសៀលថ្ងៃទី១៣ ខែមិថុនា ម្សិលមិញ បានសម្រេចឃុំខ្លួន ជនបរទេសម្នាក់ ពីបទ:ទិញពេស្សាចារកុមារ។ នាយការិយាល័យនគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនី តិជនខេត្ត លោកជា ហេង  បានអោយដឹងថា ជនបរទេសនេះត្រូវបានចាប់ខ្លួនកាលពីល្ងាចថ្ងៃទី ១១ ខែមិថុនា ឆ្នាំ ២០២១។

លោកបន្តថា ដំណើររឿងកាលពីថ្ងៃទី១០ ខែ មិថុនា ឆ្នាំ២០២១ ម្តាយក្មេងរងគ្រោះ៣នាក់បានមកដាក់ពាក្យបណ្តង លើជនបរទេសម្នាក់មិនស្គាល់ឈ្មោះ និងសញ្ជាតិ។ តែក្មេងៗស្គាល់មុខច្បាស់ហើយហៅថា teacher។ ក្រោយពីទទួលពាក្យបណ្តឹងរួច សមត្ថកិច្ចបានសម្ភាសន៍ក្មេងស្រីរងគ្រោះ៤នាក់ដែលមានឈ្មោះដូចខាងក្រោម:

ទី១, ឈ្មោះ យ.ណ.ភេទស្រី អាយុ១២ ឆ្នាំ
២, ឈ្មោះ រ. ឡ.ភេទ ស្រី អាយុ ១២ឆ្នាំ
៣, ឈ្មោះ ផ.ព.ភេទ ស្រី អាយុ១៣ឆ្នាំ
៤, ឈ្មោះ រ. ល. ភេទស្រី អាយុ ១០ ឆ្នាំ

ពួកគាត់បំភ្លឺថា ជនបរទេសនោះ បានហៅពួកខ្លួនទៅផ្ទះក្នុងភូមិថ្មី សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ទិញទូរស័ព្ទម៉ាកOPPOឲ្យម្នាក់១គ្រឿង។ បន្ទាប់មកជននេះអោយប្រាក់ពី១០ដុល្លារ រហូតឡើងដល់១០០ ដុល្លារ និងបានអោយពួកខ្លួនលេងប្រដាប់ភេទគាត់ ហើយគាត់បានលេងប្រដាប់ភេទរបស់ពួកខ្លួនវិញ ព្រមទាំងច្របាច់ដោះ អោបថើប។ ជនបរទេសនេះបានធ្វើមកលើពួកខ្លួនជាច្រើនលើកក្នុងពេលហៅទៅជួប។

លោកជា ហេង អោយដឹងទៀតថា ក្រោយពីការសម្ភាសន៍ លោកបានរាយការណ៍ទៅព្រះរាជអាជ្ញា សុំដីកា បើកការស៊ើបអង្គេតបឋម។ លុះថ្ងៃទី១១ខែមិថុនាឆ្នាំ២០២១ លោកបានកោះហៅជនបរទេសនោះមកសាកសួរ។

ជនសង្ស័យឈ្មោះ Xavier Vincent G ភេទប្រុស កើតថ្ងៃទី ០២ ខែកុម្ភៈឆ្នាំ១៩៧០ ជនជាតិបែលហ្សិច កាន់លិខិតឆ្លងដែនលេខ ER595994។ ជននេះឆ្លើយថាគាត់ស្គាល់ក្មេងរងគ្រោះទាំង ៤នាក់នោះ ពិតប្រាកដមែន និងធ្លាប់បានទិញទូរស័ព្ទអោយ និងអោយលុយក្មេងៗនោះចាយ ធ្លាប់ទិញនំចំណីអោយនិងធ្លាប់នាំដើរលេងទៅកាន់ភ្នំគូលែន ប៉ុន្តែគាត់ មិនបានបំពារបំពានផ្លូវភេទទៅលើកុមារនោះទេ។ បើតាមលោកជា ហេង បញ្ជាក់ថា ក្រោយពីសាកសួរ ពិនិត្យចម្លើយ ស៊ីសង្វាក់គ្នា ពេលវេលាកន្លែងកើតហេតុ និងការផ្តល់លុយកាត់ សម្ភារ លោកព្រះរាជអាជ្ញា មាស ច័ន្ទពិសិទ្ធ បញ្ជាអោយឃាត់ខ្លួនហើយតុលាការឃុំខ្លួនចោទប្រកាន់ បទ:ទិញពេស្យាចារកុមារ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *