ព្រៃវែង៖ ថ្ងៃសៅរ៍ ១១កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនិងថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៩ នេះលោក ជា សុមេធី អភិបាល នៃគណៈអភិបាលខេត្ត និងលោក ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត ព្រមទាំងប្រជាពលរដ្ឋ ក្នុងស្រុកកញ្ច្រៀចទាំងអស់ សូមសំដែងនូវគារវៈកិច្ចគោរពយ៉ាងជ្រាលជ្រៅបំផុត ចំពោះវត្តមានដ៏ថ្លៃថ្លារបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលបានឆ្លៀតឱកាសដ៏មមាញឹក និងមានតម្លៃអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ វត្តឧត្តមព្រឹក្សា(ហៅវត្តជ័យមុនី) ស្ថិតក្នុងភូមិជ័យមុនី ឃុំគោកគង់កើត ស្រុកកញ្ច្រៀច ខេត្តព្រៃវែង។
សារជាថ្មីម្តងទៀត លោក ជា សុមេធី អភិបាលខេត្ត និងមន្ត្រីរាជការខេត្តព្រៃវែងទាំងមូល សូមគោរពជូនពរ សម្តេចក្រឡាហោម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ ព្រមទាំងសហការី សូមមានសុខភាពល្អ បរិបូរណ៍ប្រាជ្ញាឈ្លៀសវៃ និងជ័យជំនះគ្រប់ភារកិច្ច ដើម្បីដឹកនាំ និងអភិវឌ្ឍន៌ ជាតិមាតុភូមិ អោយមានភាពរុងរឿង និងរីកចម្រើន តរៀងទៅ ។