ព័ត៌មានជាតិ

កម្លាំងសមត្ថកិច្ចជំនាញចុះបង្ក្រាបទីតាំងជីករ៉ែត្បូង៣កន្លែងផ្សេងគ្នានិងរឹបអូសសម្ភារ:មួយចំនួនធំ នៅស្រុកលំផាត់(រ

កម្លាំងសមត្ថកិច្ចជំនាញចុះបង្ក្រាបទីតាំងជីករ៉ែត្បូង៣កន្លែងផ្សេងគ្នានិងរឹបអូសសម្ភារ:មួយចំនួនធំ នៅស្រុកលំផាត់

(តនគិរី)÷ កម្លាំងប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តសហការជាមួយមន្ទីររ៉ែថាមពលខេត្ត និងកម្លាំងអធិការនគរបាលស្រុកលំផាត់ ដោយមានការសម្របសម្រួលពីលោកជា ពេជ្រ ព្រះរាជអាជ្ញានិងលោកបូរ៉ា បូរ៉ាន់ឌី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត បានចុះបង្ក្រាបទីតាំងជីករ៉ែត្បូងដោយខុសច្បាប់៣កន្លែងដាច់ដោយឡែកពីគ្នា។

ករណីចុះបង្ក្រាបជីករ៉ែត្បូងនេះបានធ្វើឡើងនៅវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃព្រហស្បតិ៍ ៩កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ត្រូវនិងថ្ងៃ១៤ ខែមីនា ឆ្នាំ២០១៩ ត្រង់ចំណុចចម្ការស្វាយរចន្ទី និងចម្ការកៅស៊ូ នៅត្រង់ចំណុចភូមិចាងរា ឃុំកាឡែង ស្រុកលំផាត់ ខេត្តរតនគីរី។
ក្នុងនោះដែរសមត្ថកិច្ចបានចុះបង្ក្រាបនិងដកហូតសម្ភារ:មួយចំនួន រួមមាន: ម៉ូតូ៩គ្រឿង -សម្រាប់រែងអាចម៍ត្បូង៥តង់ -និងឧបករណ៍សម្រាប់យកត្បូងផ្សេងទៀតផងដែរ។
បច្ចុប្បន្នសមត្ថកិច្ចបានយកសម្ភារ:មករក្សាទុកនៅប៉ុស្តិ៍អូស៊ិនលែរ៍ ដើម្បីរង់ចាំស្អែកកម្លាំងជំនាញនិងបន្តចុះស្រាវជ្រាវបន្តទៀត។
សូមបញ្ជាក់ថា ខណ:ដែលសមត្ថកិច្ចចុះទៅបង្ក្រាបទីតាំងជីករ៉ែត្បូងខាងលើនេះដោយកម្មករបានដឹងខ្លួនជាមុនហើយនាំគ្នារត់គេចខ្លួនបាត់អស់ ទុកតែមធ្យោបាយនិងសម្ភារ:ប្រើប្រាស់តែប៉ុណ្ណោះ។

ប៉ុន្តែសមត្ថកិច្ចជំនាញចុះអនុវត្តតែស្រុកលំផាត់មួយ ដោយឡែកនៅស្រុកបរកែវជាច្រើនកន្លែងទៀតមិនចុះអនុវត្ត ឬមួយបានលាភសក្ការ:ហើយទេដឹង?៕

 

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *