ព័ត៌មានជាតិ

សម្ដេចតេជោ​ ហ៊ុន​ សែន​ អញ្ជេីញ​ជាអធិបតី​ បេីកសន្និបាតគណៈកម្មាធិការកណ្ដាលលេីកទី៤២ របស់គណបក្សប្រជាជនកម្ពុជា

ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា អញ្ជេីញបេីកសន្និបាតគណៈកម្មាធិការកណ្តាល លើកទី៤២ របស់គណបក្សប្រជាជនកម្ពុជា ដែលពិធីនេះធ្វើឡើងនៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ រាជធានីភ្នំពេញ។

នៅក្នុងពិធីបើកសន្និបាតគណៈកម្មាធិការកណ្ដាលនេះគឺមានការយាង និងអញ្ជើញចូលរួមពី សម្ដេចពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា សម្ដេច ឯកឧត្តម លោកជំទាវ ជាអនុប្រធាន សមាជិកគណៈអចិន្ត្រៃយ៍ សមាជិកគណៈកម្មាធិការកណ្តាលទាំងអស់របស់ គណបក្សប្រជាជនកម្ពុជា និងសមាជិកបង្គោលសំខាន់ៗមួយចំនួនទៀត។

គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សដឹកនាំប្រទេសកម្ពុជា បច្ចុប្បន្នគឺមានសមាជិកគណៈកម្មាធិការកណ្តាលចំនួន ៨៦៥នាក់ ដែលនឹងបើកសន្និបាតគណៈកម្មាធិការកណ្តាលចាប់ពីថ្ងៃទី០១ ដល់ ០២ ខែកុម្ភៈ ឆ្នាំ២០២០ ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *