ព័ត៌មានជាតិ

លោកស៊ូសុវណ្ណល្បីឈ្មោះជាយូឆ្នាំមកហើយមាន តួនាទីជាប្រធានក្រុមព្រឹក្សាឃុំទំរីង បានប្រមូលឈ្មួញអោយមកបំផ្លាញព្រៃឡង់ជារៀងរាល់ថ្ងៃ !

ខេត្តកំពង់ធំ / ស្រុកសណ្ដាន់ ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ ល្បីឈ្មោះជាច្រើនឆ្នាំមកហើយ ដែលមហាជនស្គាល់ច្បាស់ថាលោកស៊ូ សុវណ្ណ ប្រធានក្រុមព្រឹក្សា ឃុំទំរីង ជាអ្នករត់ការឬហៅថាកាងរទេះក្របីដឹកឈើចេញពីចំណុចផ្លូវ រងខ្នាយ និងផ្លូវពោរោង ជាក់ស្ដែងអ្នកដឹកឈើតាមរទេះក្របីបានប្រាប់អ្នកសារព័ត៌មានយើងឲ្យបានដឹងថាលោកស៊ូ សុវណ្ណ ប្រធានក្រុមព្រឹក្សា ឃុំ ទំរីង ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ជាអ្នករត់ការ និងសម្របសម្រួលផ្លូវ យកលុយរត់ការ ក្នុងរទេះក្របីមួយគ្រឿងហាសិបមុឺនរៀល (៥០មុឺនរៀល)។

មហាជនកំពុងតែបើកភ្នែកមើលលោកប្រធានក្រុមប្រឹក្សាឃុំទំរីងតើសហការគ្នាចូលរួមបំផ្លាញព្រៃឈើដល់កាលណាបានឈប់ជាពិសេសណាស់សព្វថ្ងៃនេះបទល្មើសចម្រុះដែលដឹកចេញពីព្រៃឡង់ជារៀងរាល់ថ្ងៃជារៀងរាល់យប់មិនដែលខានដោយសារតែមានមន្ត្រីគ្រាប់ល្ពៅ បែបនេះដែលចូលរួមសហការគ្នាបំផ្លាញធនធានធម្មជាតិ ធ្វើឲ្យមហាជនមានការរិះគន់យ៉ាងខ្លាំងចំពោះការដឹកនាំរបស់លោកប្រធានក្រុមប្រឹក្សា ឃុំទំរីង បានផ្គើននឹងអនុសាសន៍របស់សម្ដេចក្រឡាហោម សខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃសម្ដេចតែងតែលើកឡើងជារៀងរាល់ដងថាមន្ត្រីគ្រាប់ល្ពៅឱ្យចេះដឹកនាំក្នុងមូលដ្ឋានរបស់ខ្លួនធ្វើឱ្យប្រជាពលរដ្ឋស្រលាញ់និងគោរពផងបែរជាទៅប្រព្រឹត្តបទល្មើសព្រៃឈើជាមួយឈ្មួញទៅវិញ ចំណុចនេះហើយដែលប្រជាពលរដ្ឋខឹងនឹងគោទៅវាយរទេះនោះ។

ជាចុងក្រោយមហាជននិងអង្គការសង្គមស៊ីវិលសូមសំណូមពរទៅឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំឯកឧត្តមជាថ្នាក់ដឹកនាំមួយរូបដែលធ្វើឲ្យប្រជាពលរដ្ឋគោរពនិងស្រឡាញ់ហើយមានការអភិវឌ្ឍលើគ្រប់វិស័យនៅក្នុងខេត្តកំពង់ធំដូចជាភ្លៀងរលឹមសព្វថ្ងៃនេះសូម ឯកឧត្តម មេត្តាដាស់តឿនមន្ត្រីគ្រាប់ល្ពៅដូចជាប្រធានក្រុមប្រឹក្សាឃុំទំរីងដែលធ្វើឲ្យប្រជាពលរដ្ឋនិងមហាជនព្រមទាំងអង្គការសង្គមស៊ីវិលមានការរិះគន់យ៉ាងចាស់ដៃចំពោះការយកតួនាទីជាក្រុមប្រឹក្សាឃុំទៅប្រព្រឹត្តបទល្មើសរត់ការនិងកាងរទេះដែលដឹកឈើចេញពីព្រៃឡង់ផងទាន។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *