ព័ត៌មានជាតិ

កិច្ចប្រជុំពិភាក្សាការងាររវាងគណៈកម្មការទី១ នៃរដ្ឋសភាជាមួយអាជ្ញាធរខេត្តក្រចេះ

ខេត្តក្រចេះ៖ នៅព្រឹកថ្ងៃអង្គារ ៣រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ នៅសាលប្រជុំសាលាខេត្ត ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ បានអញ្ជើញទទួលស្វាគមន៍ឯកឧត្តម ប្រាជ្ញ ច័ន្ទ ប្រធានគណៈកម្មការទី១ នៃរដ្ឋសភា ដែលទទួលបន្ទុកគណៈកម្មការទទួលពាក្យបណ្ដឹង អង្កេត និងទំនាក់ទំនងជាមួយរដ្ឋសភា និងព្រឹទ្ធសភា ដើម្បីពិភាក្សាការងារ និងស្វែងយលអំពីការរីកចំរើនរបស់ខេត្ត និងយន្តការដោះស្រាយទំនាស់ដីធ្លី ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវសមាជិកគណៈកម្មការទី១ លោកអភិបាលរងខេត្ត មេបញ្ជាការកងកម្លាំងទាំងបីប្រភេទ ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ លោកអភិបាលស្រុក ក្រុងផងដែរ ។

ក្នុងឱកាសនោះឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ បានជំរាបជូនទៅគណៈកម្មការទី១នៃរដ្ឋសភាដោយលើកឡើងនៅក្នុងរបាយការណ៍ស្វាគមន៍ថា៖ នាពេលបច្ចុប្បន្នខេត្តក្រចេះការអនុវត្តគោលនយោបាយ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលទទួលបានសមិទ្ធផលជាបន្តបន្ទាប់ និងមានការអភិវឌ្ឍរីកចំរើនគួរឲ្យកត់សម្គាល់ ទន្ទឹមនេះដែរខេត្តកំពុងជួបបញ្ហានូវទំនាស់ដីធ្លីពិបាកដោះស្រាយនិងស្មុគ្រស្មាញចំនួន៩០ករណី ហើយករណីទាំងអស់នោះ គឺវាបានកើតឡើងជាច្រើនឆ្នាំមកហើយ។

ឯកឧត្ដមអភិបាលខេត្តបានបន្តថាក្នុងការដោះស្រាយទំនាស់ដីធ្លីនេះ អាជ្ញាធរខេត្តបានជួបបញ្ហាទំនាស់ដ៏ស្មុគ្រស្មាញ៩០ករណី ដោយក្នុងនោះក្រុមការងារដោះស្រាយវិវាទដីធីរបស់ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសណង់មានចំនួន៦ក្រុមបានចុះជួយដោះស្រាយបញ្ចាប់ទំនាស់៥០%ចំនួន២២ករណី និងកំពុងបន្តដោះស្រាយចំនួន២០ករណី ។ដោយឡែកសំណុំរឿងនៅថ្នាក់ខេត្តបានចំនួន៤៨ករណី បានដោះស្រាយបញ្ចាប់ទំនាស់៦២%ចំនួន៣០ករណី និងកំពុងបន្តដោះស្រាយ១៩ករណី។ គ្រប់យន្តការ និងដោះស្រាយវិវាទដីធ្លីត្រូវបានពង្រឹងឲ្យ សកម្មរស់រវើក និងយកចិត្តទុកដាក់ខ្ពស់ខិតខំបញ្ចាបើសំណុំរឿង ។

គណៈប្រតិភូគណៈកម្មការទី១ នៃរដ្ឋសភាបានផ្តល់នូវការគាំទ្រចំពោះដំណោះស្រាយរបស់អាជ្ញាធរខេត្តក្រចេះដែលបានខិតខំដោះស្រាយបាន នូវទំនាស់ដីធ្លីដ៏រ៉ាំរ៉ៃនិងស្មុគ្រស្មាញ ដែលលើកឡើងនៅក្នុងរបាយការណ៍ស្វាគមន៍របស់ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ។ ជាមួយគ្នានេះសមាជិកប្រតិភូគណៈកម្មការទី១ ក៏បានលើកជាសំណួរនិងជំរុញទៅអាជ្ញាធរនៃរដ្ឋបាលខេត្ត និងបណ្តាស្ថាប័នមន្ទីរអង្គភាពពាក់ព័ន្ធ បន្តដោះស្រាយបញ្ហាផ្សេងទៀត ប្រកបដោយប្រសិទ្ធភាព និងតម្លាភាព ដែលភាគីទាំងសងខាងអាចទទួលយកបានទាំងអស់គ្នា។

ឯកឧត្តម ប្រាជ្ញ ច័ន្ទ ប្រធានគណៈកម្មការទី១នៃរដ្ឋសភា បានថ្លែងអំណរគុណចំពោះអាជ្ញាធរនៃរដ្ឋបាលខេត្តក្រចេះ និងមន្ទីរពាក់ព័ន្ធទាំងអស់ ដែលបានផ្តល់កិច្ចសហការជា មួយនិងក្រុមការងារគណ:កម្មការទី១ នៃរដ្ឋសភា និងបានស្វែងយល់ពីការងាររបស់រដ្ឋបាលខេត្តដែល ដោយបានខិតខំបម្រើប្រជាពលរដ្ឋទូទាំងខេត្តបានល្អប្រសើរជាមួយនិងការខិតខំដោះស្រាយនូវបញ្ហាផ្សេងៗដូចជា៖ដោះស្រាយបញ្ហាទំនាស់ដីធ្លី តាមរយៈពង្រីកការដោះស្រាយនិងបង្រួមទំនាស់ដីធ្លីទាំងនេះ។ជាការកត់សម្គាល់ទៀតនោះ បានធ្វើឲ្យខេត្តនេះប្រកបដោយសក្តានុពលសេដ្ឋកិច្ចលើគ្រប់វិស័យនិងមានការរីកចម្រើនប្រែមុខមាត់កាន់ តែប្រសើរឡើងថែមទៀតផង៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *