នៅរសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩នេះ ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀងបានដឹកនាំសមាជិកក្រុមប្រឹក្សាខេត្ត និងមន្ត្រីរាជការសាលាខេត្តស្វាយរៀង ចូលរួមគោរពវិញ្ញាណក្ខន្ធ ឯកឧត្តម នាយឧត្ដមសេនីយ៍ព្រឹទ្ធាចារ្យ ប៊ូ ថង នៅគេហដ្ឋានសពក្នុងខេត្តរតនគីរី។
ការទទួលមរណភាពរបស់ឯកឧត្តម នាយឧត្ដមសេនីយ៍ព្រឹទ្ធាចារ្យ ប៊ូ ថង គឺជាការបាត់បង់នូវ ស្វាមី បិតា ជីតា ជីតាទួត ជាទីគោរពស្រឡាញ់ ប្រកបដោយព្រហ្មវិហារធម៌មួយរូបចំពោះក្រុមគ្រួសារ ដែលបានចិញ្ចឹមបីបាច់ថែរក្សា និងអប់រំទូន្មានកូនចៅ ប្រកបដោយគន្លងធម៌ ហើយក៏ជាការបាត់បង់នូវឥស្សរជនមួយរូប ដែលធ្លាប់បានចូលរួមចំណែកយ៉ាងសកម្មក្នុងបុព្វហេតុកសាង ស្តារ អភិវឌ្ឍសង្គម និងមាតុភូមិកម្ពុជា។
ក្នុងនាមថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ និងប្រជាពលរដ្ឋទូទាំងខេត្តស្វាយរៀង សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់ឯកឧត្តម នាយឧត្ដមសេនីយ៍ព្រឹទ្ធាចារ្យ សូមបានទៅកាន់សោយសុខក្នុងសុគតិភពជានិរន្តរ៍តរៀងទៅកុំបីឃ្លៀងឃ្លាតឡើយ។