ព័ត៌មានជាតិ

ឯកឧត្តម គង់ សោភ័ណ បានដឹកនាំមន្រ្តីរាជការរដ្ឋបាលខេត្ត មន្ទីរជុំវិញខេត្ត មន្រ្តីក្រុមប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល នាំយកបច្ច័យ ទេយ្យទានមានត្រៃចីវរ សា្លដក់ ប្រគេនសម្តេចព្រះមង្គលទេព្វាចារ្យ វង្ស អនេតា ព្រះសង្ឃនាយករង នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា ព្រះមេគណ ស្រុកអង្គស្នួ ខេត្តកណ្តាល

ខេត្តកណ្តាល, នាព្រឹក ថ្ងៃសៅរ៍ ៩កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម គង់សោភ័ណ អភិបាល ខេត្តកណ្តាល បានដឹកនាំមន្រ្តីរាជការរដ្ឋបាលខេត្ត មន្ទីរជុំវិញខេត្ត មន្រ្តីក្រុមប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល នាំយកបច្ច័យ ទេយ្យទានមានត្រៃចីវរ សា្លដក់ ប្រគេនសម្តេចព្រះមង្គលទេព្វាចារ្យ វង្ស អនេតា ព្រះសង្ឃនាយករង នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា ព្រះមេគណខេត្តកណ្តាល និងជាព្រះចៅអធិការវត្តព្រះឥន្ទសាមគ្គីធម៌ ក្នុងឱកាសបុណ្យកឋិនទានសាមគ្គី ដើម្បីវេប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាអស់ត្រីមាស ក្នុងវត្តព្រះឥន្ទសាមគ្គីធម៌ ស្ថិតនៅភូមិត្រពាំងក្រពើ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *