ព័ត៌មានជាតិ

ឯកឧត្តមគួចចំរើនអភិបាលខេត្តព្រះសីហនុដឹកនាំមន្ត្រីជំនាញអញ្ជើញចុះពិនិត្យហេដ្ឋារចនាសម្ព័ន្ធតាមផ្លូវក្រុងស្ថាបនាថ្មីទាំង៣៤ខ្សែ

ខេត្តព្រះសីហនុ ៖ ឯកឧត្តមគួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុបានដឹកនាំមន្ត្រីជំនាញអញ្ជើញចុះពិនិត្យហេដ្ឋារចនាសម្ព័ន្ធតាមផ្លូវក្រុងស្ថាបនាថ្មីទាំង៣៤ខ្សែ ក្នុងខេត្តព្រះសីហនុ។

នាឱកាសនោះដែរក៏មាន វត្តមានអញ្ជើញចូលរួមពីឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាបផងដែរ នៅព្រឹកថ្ងៃអាទិត្យ២រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៤ ខែតុលា ឆ្នាំ២០២០។

ហេរចនាសម្ព័ន្ធទាំង៣៨ខ្សែក្នុងក្រុងសៀមរាបនាពេលខាងមុខនេះ ដែលខេត្តក៏ទទួលបានការគាំទ្រពីរដ្ឋាភិបាលក្នុងការស្ដារហេដ្ឋារចនាសម្ព័ន្ធផងដែរ។ ចំពោះការរៀបចំហេដ្ឋារចនាសម្ព័ន្ធទាំង ៣៨ ខ្សែក្នុងក្រុងសៀមរាប គឺគណៈកម្មការអន្តរក្រសួង និងរដ្ឋបាលខេត្តសៀមរាប បានយកចិត្តទុកដាក់ខ្ពស់ទៅលើការដោះស្រាយនូវប្រព័ន្ធចរាចរណ៍ក្នុងខេត្ត សោភ័ណភាព សណ្ដាប់ធ្នាប់សាធារណៈ ឲ្យសក្តិសមជាខេត្តទេសចរណ៍ វប្បធម៌ និងប្រវត្តិសាស្ត្រ និងក្នុងទិសដៅរៀបចំទីក្រុងវៃឆ្លាតនាពេលអនាគត។

សូមជម្រាបថា តាមការគ្រោងទុក ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ និងជាប្រធាន គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ីង ថូរ៉ាក់ស៊ី រដ្ឋលេខាធិការប្រចាំការ និងជាសមាជិកគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំខេត្តព្រះសីហនុនឹងអញ្ជើញពិនិត្យលទ្ធផលនៃការស្ថាបនាផ្លូវ ក្រុង ចំនួន ៣៤ ខ្សែ ក្នុងខេត្តព្រះសីហនុរយៈពេល ២ ថ្ងៃពីថ្ងៃទី ៥-៦ ខែតុលា ឆ្នាំ២០២០ នេះ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *