ព័ត៌មានជាតិ

ឯកឧត្តម​ ម៉ៅ​ ធនិន​ អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​កំពត​ បន្ត​ទទួល​ជួប​សំណេះសំណាល​ជាមួយ​ សប្បុរសជន​ដែល​បាន​ ចូលរួម​ផ្ដល់​ស្បៀង​ជូន​រដ្ឋបាល​ខេត្ត​ សម្រាប់​ប្រេីប្រាស់​ ចែក​ជូន​ប្រជាពលរដ្ឋ​ ដែល​មាន​ជីវភាព​ខ្វះខាត​ ក្នុង​កំឡុង​ពេល​នៃ​ការ​រីករាលដាល​នៃ​ជំងឺ​កូវីដ​១៩​ ហេីយ​ក៏​បាន​ជួយ​សម្របសម្រួល​ដោះស្រាយ​បញ្ហាប្រឈម​មួយ​ចំនួន​ជូន​ពលរដ្ឋ​ ដែល​មក​ដល់​សាលា​ខេត្ត​កំពត​។

ខេត្តកំពត,, នាព្រឹក​ថ្ងៃ​ទី​ ១៣​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២១​ ឯកឧត្តម​ ម៉ៅ​ ធនិន​ អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​កំពត​ បានបន្ត​ទទួល​ជួប​សំណេះសំណាល​ជាមួយ​ សប្បុរសជន​ដែល​បាន​ ចូលរួម​ផ្ដល់​ស្បៀង​ជូន​រដ្ឋបាល​ខេត្ត​ សម្រាប់​ប្រេីប្រាស់​ ចែក​ជូន​ប្រជាពលរដ្ឋ​ ដែល​មាន​ជីវភាព​ខ្វះខាត​ ក្នុង​កំឡុង​ពេល​នៃ​ការ​រីករាលដាល​នៃ​ជំងឺ​កូវីដ​១៩​ ។

ហេីយ​ក៏​បាន​ជួយ​សម្របសម្រួល​ដោះស្រាយ​បញ្ហាប្រឈម​មួយ​ចំនួន​ជូន​ពលរដ្ឋ​ ដែល​មក​ដល់​សាលា​ខេត្ត​កំពត​។ ក្នុង​នោះ​ លោកជំទាវ ឧកញ៉ា​ ចាន់​ សុទ្ធា​ បានផ្តល់នូវអង្ករ ចំនួន ១០ តោន ទឹក​សុទ្ធ​ ចំនួន ១០០ កេស មី ចំនួន ១០០ កេស ត្រី​ ទឹក​ស៊ីអ៊ីវ ចំនួន ១០០​ យួរ ដល់រដ្ឋបាលខេត្តកំពត ។

លោក​ លី​ ជា​យូ​​ និង​លោក​ អេនឌី​ លឿន​ បានផ្តល់នូវអង្ករ ចំនួន ១០ តោន ទឹក​សុទ្ធ​ ចំនួន ១០០ កេស មី ចំនួន ២០​ កេសធំ​ត្រី​ខ​ ចំនួន​២០​ កេស​ និងទឹកត្រី ចំនួន ១០០​ យួរ ដល់រដ្ឋបាលខេត្តកំពត ។
និង​លោក​ លឹម​ ឆាវរ៉ាត់​ និង​ភរិយា​ បាន​ផ្ដល់​នូវ​ ថវិកា​ចំនួន​ ១២​ លាន​រៀល​៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *