ព័ត៌មានជាតិ

​ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា​អំពាវនាវ​សា​ជា​ថ្មី​ដល់​គ្រប់​បណ្តា​ស្ថានីយ៍ទូរទស្សន៍​ទាំងអស់​ការផ្សាយ​ត្រូវ​មាន​ភាសា​កាយវិការ​សំរាប់​ជនគ​ថ្លង់​

សម្តេច​តេជោ​ហ៊ុន សែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះ​រា​ណា​ចក្រ​កម្ពុជា​ក្នុង​ពិធី​ផ្ទេរ​ការគ្រប់គ្រង សាលា​កុមារ ពិការភ្នែក និង​គ​ថ្លង់​នៃ​អង្គការ​គ្រួសារ​ថ្មី​ស្ថិត​នៅ​ខណ្ឌ​សែន​សុខ​រាជធានី​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃទី​១​ខែកក្កដា​នេះ​បាន​អំពាវនាវ​សាជាថ្មី​ដល់​គ្រប់​បណ្តា​ស្ថានីយ៍ទូរទស្សន៍​ទាំងអស់​ការផ្សាយ​ត្រូវ​មាន​ភាសា​កាយវិការ​សំរាប់​ជនគ​ថ្លង់​។​

​ពាក់​ពន្ធ័​នឹង​ការប្រើ​ភាសា​សញ្ញានេះ​សម្តេច​តេជោ​បាន​បន្តថា​នៅ​តាម​បណ្តា​ប្រទេស​មួយចំនួន​គេ​បាន​ផ្សព្វផ្សាយ​។ ប៉ុន្តែ​នៅ​កម្ពុជា​សម្តេច​ណែនាំ​ម្តង​បាន​ម្តង ណែនាំ​ពីរដង​បាន​ពីរដង​។​ដូច្នេះ​ស្ថានីយ៍ទូរទស្សន៍​ទាំងអស់​ត្រូវតែ​បន្តឲ្យមាន​ភាសា​សញ្ញានេះ នៅតាម​ស្ថានីយ៍​ទូរទស្សន៍​របស់ខ្លួន ដើម្បី​ឲ្យ​ជន គ ថ្លង់ បាន​ទស្សនា​រាល់​កម្មវិធី​ផ្សាយ ជាពិសេស​កម្មវិធី​ព័ត៌មាន​។​

​សម្ត​ច​តេជោ បញ្ជាក់ថា សម្តេច​នឹង​ជួយ​ចេញថ្លៃ​លើ​កម្មវិធី​ផ្សាយ​នោះ បើ​ម្ចាស់​ស្ថនីយ៍​ទាំងអស់​នោះ​ថា គ្មាន​លទ្ធភាព ដើម្បី​ផ្តល់​សិទ្ធ​ឲ្យ​កុមារ គ ថ្លង់ បាន​ទទួល​នូវ​ព័ត៌មាន​តាមរយៈ​ទូរទស្សន៍​។​ជាមួយគ្នានេះ សម្តេច ប្រកាសថា សម្តេច​នឹង​តាម​ទស្សនា​គ្រប់​បណ្តា​ស្ថានីយ៍​ទូរទស្សន៍​ទាំង​អស់ តើ​មាន​ប្រើ​ភាសា​សញ្ញា​ឬ​អត់ ?៕
​ដោយ ៖ សហការី​

 

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *