ព័ត៌មានជាតិ

​លោក​បោន ប៊ិន រួម​ជាមួយ​សហការី​បាន​ធ្វើ​ពិធី​ប្រគល់​ផ្ទះ​ជូន​លោកយាយ​ពិការភ្នែក​ទាំង​សងខាង​និង​ជួយ​សម្ភា​រះ​មួយចំនួន​ធំ​ទៀត​

​ខេត្ត​បន្ទាយមានជ័យ ៖ ព្រឹក ថ្ងៃទី​២ ខែកក្កដា ឆ្នាំ​២០១៩ លោក​ឧត្តមសេនីយ៍ត្រី បោ​ន ប៊ិន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត រួម​ជាមួយ​សហការី​ជាច្រើន​រូប​បាន​ចុះ​ធ្វើ​ពិធី​ប្រគល់​ផ្ទះ​ជូន​លោកយាយ​ចាស់ជរា​ពិការភ្នែក​ទាំង​សងខាង ឈ្មោះ ធន់ ឈៀង​អូន អាយុ ៧០​ឆ្នាំ រស់នៅ​ជាមួយ​ចៅ ស្ថិតនៅ​ភូមិ ស្វាយជ្រុំ ឃុំ​គំរូ ស្រុក​ថ្មពួក ខេត្ត​បន្ទាយមានជ័យ​តាម​ការសន្យា​របស់​លោក​ឧត្តមសេនីយ៍​ត្រីបោន​ប៊ិន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​តាមរយៈ​លោក​វរសេនីយ៍ឯក ស ប៊ុន​សឿង មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត​។​

​លោក​ឧត្តមសេនីយ៍​ត្រីបោន​ប៊ិន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​បាន​ប្រាប់​អ្នក​យក​ព៍ត័មាន​ឲ្យដឹងថា ផ្ទះ​ធ្វើ​ជូន​លោកយាយ​ពិការភ្នែក​ទាំង​សងខាង​នោះ មាន​ទំហំ ៥​ម៉ែត្រ X ៦​ម៉ែត្រ ធ្វើ​អំពី​ឈើ​ប្រក់​ស័ង្កសី ក្រាល​បេតុង និង​ឧបត្ថម្ភ​ម​បន្ថែម​ជា​សម្ភារៈ​ប្រើប្រាស់ និង​គ្រឿងឧបភោគ បរិភោគ មួយ​ចំនួន​បន្ថែម​ទៀត មានដូចជា គ្រែ​ដេក ១ ៦​មុង ១ ភួយ ១ មី ៤​កេស ទឹកត្រី ២​យួរ ទឹកស៊ីអ៊ីវ ២​យួរ ចានដែក​បោក​ខោអាវ ១ ឆ្នាំងបាយ ១ ឆ្នាំ​សម្លរ ១ ត្រីខ ១​យួរ​ស្លាបព្រា ១​ឡូត៍ វែក​បាយ ១ វែក​សម្លរ ១​ផ្តិល​ទឹក ១ ទឹកបរិសុទ្ធ ០១​យួរ កាំ​សៀវ​ដាំទឹក ១ ចានបាយ ១០ ចាន​សម្លរ ៤ អង្ករ ១០០​គី​ឡូត៍​ក្រាម និង​ថវិកា ១.៥០០.០០០​រៀល ផងដែរ ។​

​លោក​ឧត្តមសេនីយ៍​ត្រីបោន​ប៊ិន​បាន​បញ្ជាក់​ឲ្យដឹង​ទៀត​ថា ដោយ​ទទួល​តាម​បទបញ្ជា​របស់​លោកនាយ​ឧត្តមសេនីយ៌​សៅ​សុខាអ​គ្គមេ​បញ្ជា​រង​នៃ​កងយោធព​ល​ខមរ​ភូមិន្ទ​និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​កន្លងមក​លោក​តែងតែ​ឲ្យ​មេបញ្ជាកា​រខេត្ត ក្រុង​ទាំងអស់​ត្រូវ​បន្ត​ចុះ​ជួយ​ឧបត្ថម្ភ​ជា​ឋ​វិកា​និង​សម្ភា​រះ​ដល់ គ្រួសារ​ទុរគ្គតជន គ្រួសារ​ផ្ទុកមេរោគ​អេ​ដ៍ និង​កុមារកំព្រា​ឲ្យបាន​និង​គ្រួសារ​ទីទាល់ក្រ​គ្មាន​លុយ​ធ្វើ​បុណ្យ​សព​ជា​ប្រចាំ​ដែល​ជួប​ទុក្ខលំបាក​ផ្សេងៗ​ជាយថាហេតុ ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ​អ្វី​នោះឡើយ ។​

​លោក​ឧត្តមសេនីយ៍ត្រី បោ​ន ប៊ិន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ​បានធ្វើការ​សន្យា​ថា​និង​ធ្វើ​ផ្ទះ​ជូន​លោកយាយ ធន់ ឈៀង​អូន អាយុ ៧០​ឆ្នាំ​នេះ​រយះ​ពេលកន្លងមក ក្រោយពី​ធ្វើ​ផ្ទះ​ហើយ​ធ្វើ​ពិធី​ប្រគល់​នៅថ្ងៃនេះ​តែម្តង ។ ក្នុងនោះ ក្រុមគ្រួសារ​សព​បាន​លើក​ម្រាមដៃ​ដប់​សូម​បួងសួង​ដល់​វត្ថុ​ក្នុង​លោក​សូម​ជួយ​បីបាច់​និង​ថែរក្សា​ដល់​ថ្នាក់ដឹកនាំ​មន្ត្រី​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ​ជាពិសេស​គឺ​លោក​ឧត្តមសេនីយ៍​ត្រីបោន​ប៊ិន និង​មន្ត្រីក្រោមឱវាទ​ទាំងអស់​ដែល​បាន​ជួយ​ដល់​ការងារ​សង្គម និង​ការពារ​សន្តិសុខ​ដល់​ប្រជាពលរដ្ឋ​ដោយ មិន​គិត​ពី​ការនឿយហត់​អំពី​ភារកិច្ច​ដែល​ថ្នាក់លើ​ដាក់ឲ្យ ដើម្បី​ប្រជាពលរដ្ឋ​ក្នុង​តំបន់​មាន​សុវត្ថិភាព សូមឲ្យ​លោក​ទាំងអស់​មាន​សេចក្តីសុ​ខ​ក្នុង​ក្រុមគ្រួសារ និង​មាន​សុខភាព​ល្អ​គ្រប់ៗ​គ្នា​ផង​ដែរ ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *