ព័ត៌មានជាតិ

ពិធី​ប្រកាស​តែងតាំង​ប្រធាន អនុប្រធាន​គណៈ​កិត្តិយស និង​សមាជិក សមាជិកា​គណៈកម្មាធិកា​រ​អនុសាខា​កាកបាទ ក្រហម​កម្ពុជា ក្រុង​ខេមរភូមិន្ទ ខេត្ត​កោះកុង​កាកបាទក្រហមកម្ពុជា​

រដ្ឋបាល​ក្រុង​ខេមរភូមិន្ទ បាន​រៀបចំ​ពិធី​ប្រកាស​ទទួលស្គាល់​សមាសភាព​គណៈ​កិត្តិយស និង​គណៈកម្មាធិការ​អនុសាខា ក្នុង​ក្រុង​ខេមរភូមិន្ទ ក្រោម​អធិបតីភាព លោកជំទាវ មិថុនា ភូថ​ង អភិបាល នៃ​គណៈ​អភិបាលខេត្ត កោះកុង និង​ជា​ប្រធាន​គណៈកម្មាធិការ​សាខា ដោយ​មាន​ការ​និមន្ត​ចូលរួម​ពី​ព្រះចៅអធិការ​វត្ត ០២ អង្គ លោក​ប្រធានកិត្តិយស​អនុសាខា លោក​ប្រធាន​គណៈកម្មាធិការ​អនុសាខា និង​លោក លោកស្រី​សមាជិក សមាជិកា​គណៈកម្មាធិកា​រ​អនុសាខា​ក្រុង លោក លោកស្រី មន្ត្រី​សាលាក្រុង អាជីវករ បណ្តា​ក្រុមហ៊ុន កងកម្លាំងប្រដាប់អាវុធ យុវជន​សស​យក សិស្សានុសិស្ស ព្រមទាំង​សប្បុរសជន នៃ​ក្រុង​ខេមរភូមិន្ទ ខេត្ត​កោះកុង បាន​ចូលរួម​យ៉ាងច្រើន​កុះករ​។​

​លោកជំទាវ មិថុនា ភូថ​ង ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទ​ក្រហម​ខេត្ត​កោះកុង មានប្រសាសន៍ថា​៖ អនុសាសន៍​សំខាន់ៗ​របស់ សម្តេច​កិតិ្ត​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា ផ្ញើរ​ជូន សាខា អនុសាខា គ្រប់​ខេត្ត ក្រុង រួមមាន​៖
១.​សូម​រក្សា​សាមគ្គីភាព​ឲ្យបាន​ជិត​ស្និទ្ធ និង​សុខដុមរ​ម​នីយកម្ម ។​
២.​ត្រូវ​ពង្រឹង​ការកសាង និង​បង្កើន​សមត្ថភាព​មន្ត្រី សាខា អនុសាខា ណែនាំ​តម្រង់​ទិស បណ្តុះបណ្តាល បំពាក់បំប៉ន​ការយល់ដឹង ពី​ការរៀបចំ និង​ដំណើរការ​ប្រព្រឹត្ត​ទៅ​របស់​សាខា អនុសាខា តាម​លក្ខណៈ​វិនិច្ឆ័យ​សាខា និង​ការគ្រប់គ្រង​គម្រោង​អភិវឌ្ឍ​តាម​សហគមន៍​។​
៣.​ពង្រឹង​កិតិ្តនាម​កាកបាទក្រហ​ម​កម្ពុជា ដោយ បំពេញ​ការងារ​តាម​គោល​ការ​គ្រឹះ​ទាំង​៧​។​
៤.​បន្ត​ពង្រឹង និង​ពង្រីក​កម្លាំង​យុវជន អ្នក​ស្ម័គ្រ​កាកបាទ​ក្រហម​ឲ្យទៅ​ជា​បណ្តាញ ដ៏​រឹងមាំ និង​កម្លាំង​ចលករ​នៃ​សេវាកម្ម​មនុស្សធម៌ មាន​និរន្ត​ភាព និង​ប្រកបដោយ​ប្រសិទ្ធភាព​។
៥.​បន្ត​ពង្រឹង​ពង្រីក​សមាជិកភាព លើ​កម្ពស់​ការ កៀរគរ​រក​មូលនិធិ ឲ្យមាន​ការចូលរួម​ដោយ​ស្ម័គ្រចិត្ត និង​ទៅ​តាម​សទ្ធា​ជ្រះថ្លា​។​
៦.​បន្ត​លើកកម្ពស់ ការ​ចងក្រង​ឯកសារ​ស្តីពី​អ្នកទទួលផល ការថែទាំ​សមិទ្ធផល ដែល​កាកបាទក្រហមកម្ពុជា បាន​ផ្តល់ជូន សហគមន៍​។
​ទី​៧.​បន្ត​ពង្រឹង​របប​រាយការណ៍ ពី​ហិរញ្ញវត្ថុ និង​ការអភិវឌ្ឍនភាព​សាខា អនុសាខា និង​ត្រូវ​ផ្តល់​របាយការណ៍​ជូន​ស្នាក់ការ​កណ្តាល​កាកបាទក្រហម​កម្ពុជា​ឲ្យបាន​ទៀងទាត់​៕​

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *