ព័ត៌មានជាតិ

ទីតាំងជល់មាន់តាមប្រពន្ធ័អនឡាញ កំពុងប្រមូលផ្តុំក្រុមអ្នកញៀនល្បែងលេងយ៉ាងអនាធិបតេយ្យគ្មានអាជ្ញាធរមានសមត្ថកិច្ចចុះទប់ស្កាត់និងបង្ក្រាប

ខេត្តកណ្តាល÷ ប្រភពព័ត៌មានច្បាស់ការអង្គភាពសារព័ត៌មានយើង បានដល់ទីតាំងល្បែងសុីសង ជល់មាន់តាមប្រពន្ធ័អនឡាញ ១ កន្លែងក្នុង ភូមិកោះខែល ឃុំកោះខែល ស្រុក ស្អាង ខេត្តកណ្តាល កំពុងដំណើរការបើកលេងយ៉ាងសុខស្រួល ខណៈអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន មិនមានសមត្ថភាព ក្នុងការទប់ស្កាត់ និងបង្រ្កាបឡើយ! គេដាក់ការសង្ស័យជាឆ្នាំងបាយរបស់ អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ផងក៏មិនដឹង? បាននាំគ្នារក្សាភាពស្ងៀមស្ងាត់។

ជាក់ស្តែង ព្រឹក ថ្ងៃទី ៧ ខែកញ្ញា ២០២៣  ទីតាំងល្បែងស៊ីសងជល់មាន់តាមប្រពន្ធ័អនឡាញខុសច្បាប់ មួយកន្លែងនេះ នៅជាប់គាល់ស្ពាន លេខ ២៨ នៅតែម្ដង ដំណើរការបើកលេងជារៀងរាល់ថ្ងៃ ប៉ុន្តែអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ឋក្នុងមូលដ្ឋាន មិនហ៊ានធ្វើការបង្រ្កាប! សង្ស័យត្រូវថ្មាំសណ្តំអ្វីមួយទេដឹង! បានជាអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ស្រវាំងភ្នែកមើលមិនឃើញ ផ្ទុយពីគោលនយោបាយភូមិ/ឃុំ មានសុវត្ថិភាព ទាំង៧ ចំណុច របស់រាជរដ្ឋាភិបាល និងបទបញ្ជាស្តីពីការទប់ស្កាត់នោះ។

ទីតាំងល្បែងសុីសងខុសច្បាប់ មាន់ ជល់តាមអនឡាញ នៅក្នុង ភូមិឃុំខាងលើនេះឃើញថាបើកលេង បង្កភ្ញាក់ផ្អើលដល់ ប្រជាពលរដ្ឋរស់មានការព្រួយបារម្ភជាខ្លាំង បញ្ហាសុវត្ថិភាព គ្រួសារ ខ្លាចប្តី និងកូន ពួកគាត់ មានការផុងខ្លួន និងការលេងល្បែងខុសច្បាប់ទាំងនេះ ជាដើមចម កើតមាន អំពើហិង្សា ម្យ៉ាងទៀតខ្លាចកើតនូវ អំពើចោរកម្ម និងបទល្មើស ផ្សេងៗ ដូចជា លួច ឆក់ ប្លន់ ជាដើម។

ប្រជាពលរដ្ឋសូមណុំពរដល់លោក គង់ សោភណ្ឌ័ អភិបាលខេត្តកណ្តាល ជាពិសេស ឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត សូមមេត្តាជួយត្រួតពិនិត្យ និងមានវិធានការ ចំពោះទីតាំងល្បែងសុីសងខុសច្បាប់ តាមអនឡាញមួយកន្លែងនៅនេះដែរស្ថិតក្នុងភូមិសាស្ត្រខាងលើនេះផងទាន៕អង្គភាពយើងខ្ញុំធ្វើការផ្សព្វផ្សាយតាមវិជ្ជាជីវៈរបបសារព័ត៌មានក្នុងន័យស្ថាបនាភូមិឃុំមានសុវត្ថិភាពទាំង 7 ចំណុច ពុំមានការញុះញង់ទៅលើស្ថាប័នមួយណាសូមអរគុណ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *