ព័ត៌មានជាតិ

អ្នកសារព័ត៌មាន២នាក់ ត្រូវបានឃាត់ខ្លួនពាក់ព័ន្ធការ Live លើលំនៅឋានបំពានលើសិទ្ធិរស់នៅរបស់បុគ្គល,,

ភ្នំពេញ៖ អ្នកសារព័ត៌មាន២នាក់ កាលពីរសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ភ្នំពេញថ្មី នៃខណ្ឌសែនសុខ ឃាត់ខ្លួនពាក់ព័ន្ធករណី Live ទៅលើលំនៅឋានដោយបំពានលើសិទ្ធិរស់នៅរបស់បុគ្គល នៅចំណុចផ្ទះលេខ ១២០២ ផ្លូវ១០០៧ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

យោងតាមរបាយការណ៍ពីសមត្ថកិច្ចដែល អ្នកសារព័ត៌មាន ទទួលបាន បង្ហាញថា អ្នកសារព័ត៌មានទាំង ២នាក់ មានឈ្មោះ ស៊ិន ឡូត អាយុ៣៩ឆ្នាំ ជាអ្នកសារពព័ត៌មានកម្ពុជាតេជោសន្តិភាព និង ឈ្មោះ ប៉ាន់ ផល្លា អាយុ៣៧ឆ្នាំ ជាអ្នកសារព័ត៌មានអាស៊ាន TV ។

មូលហេតុនៃការឃាត់នេះ ត្រូវបានលើកឡើងក្នុងរបាយការណ៍របស់សមត្ថកិច្ច ថា បន្ទាប់ពី អ្នកសារព័ត៌មាន បានធ្វើសកម្មភាព Live វីដេអូ ផ្ទះរបស់ជនរងគ្រោះដែលមានឈ្មោះ ទឹម ស្រីតូច ភេទស្រី អាយុ៣២ឆ្នាំ ជាជនជាតិខ្មែរ មុខរបរអ្នកបកប្រែភាសាចិន ។

ពាក់ព័ន្ធការឃាត់ខ្លួននេះ លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ ថ្លែងប្រាប់ថា នៅថ្ងៃទី ៣០ ខែសីហា ឆ្នាំ ២០២១ នេះថាមូលហេតុនៃការឃាត់ខ្លួនអ្នកសារព័ត៌មានទាំង ២ នាក់ នេះ គឺ ដោយសារមានពាក្យបណ្តឹងពីជនរងគ្រោះ និង ទទួលបានការឯកភាពពីខាងព្រះរាជអាជ្ញា ផងដែរ ។

បច្ចុប្បន្នអ្នកសារពព័ត៌មានទាំង២នាក់ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *