កណ្តាល៖ នៅថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្ត និង ជាប្រធានសាខាកាកាបាទក្រហមកម្ពុជាខេត្តកណ្តាល និង លោក លោកស្រី អភិបាលរងខេត្ត លោកស្រីប្រធានមន្ទីរអង្គភាពជុំវិញខេត្ត ជាសមាជិក សមាជិកាសាខាកាកាបាទក្រហមកម្ពុជាខេត្តកណ្តាល កាលពីថ្ងៃព្រហស្បតិ៍ ទី ២៤ ខែមិថុនា ឆ្នាំ២០២១ បានចុះជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយរបស់សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ជូនដល់បងប្អូនប្រជាពលរដ្ឋ កម្មករ-កម្មការិនី ចំនួន១១០នាក់ ដែលបានជាសះស្បើយពីជំងឺកូវីដ-១៩ នៅមណ្ឌលសម្រាកព្យាបាល និងចត្តាឡីស័ក វិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន រ៉ូតា ស្ថិតនៅឃុំសន្លុង ស្រុកខ្សាច់កណ្តាល ។
អំណោយដែលបានប្រគល់ជូននាពេលនេះគឺម្នាក់ៗទទួលបាន អង្ករ២០គីឡូក្រាម មី១កេស ត្រីខ១យួរ ទឹកសុទ្ធ១កេស ទឹកស៊ីអ៊ីវ១យួរ ជែល១ដបតូច ម៉ាស១០បន្ទះ និងថវិកាចំនួន ៤០ ០០០រៀល(សែសិបពាន់រៀល)
នៅទូទាំងស្រុកខ្សាច់កណ្តាល មានមណ្ឌលសម្រាកព្យាបាល និងចត្តាឡីស័កចំនួន០៣កន្លែង គឺ៖ ទី១-មណ្ឌលតេជោសែន វិហារសួគ៌ ស្ថិតក្នុងតំបន់ ក្រុមហ៊ុន 7NG ឃុំវិហារសួគ៌ មានអ្នកពាក់ព័ន្ធសម្រាកព្យាបាល ចំនួន ៤២នាក់ ស្រី២២នាក់ ទី២-មណ្ឌលវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន រ៉ូតា ខ្សាច់កណ្ដាល ស្ថិតនៅឃុំសន្លុង មានអ្នកពាក់ព័ន្ធសម្រាកព្យាលបាល ចំនួន ៤៧៤នាក់ ស្រី ៣៨៧នាក់ និង ទី៣-មណ្ឌលវិទ្យាល័យ ហ៊ុន សែន ខ្សាច់កណ្ដាល ស្ថិតក្នុងឃុំព្រះប្រសប់ មានអ្នកពាក់ព័ន្ធសម្រាកព្យាបាល ចំនួន ២៧នាក់ ស្រី១៦នាក់។ សរុបទាំង ៣មណ្ឌល មានអ្នកកំពុងសម្រាកព្យាបាលចំនួន៥៤៣នាក់ ស្រី៤២៥នាក់ ។
នៅទូទាំងស្រុកខ្សាច់កណ្តាលមានអ្នកជំងឺកូវីដ-១៩ សរុបចំនួន៦៦២នាក់ ដែលកំពុងសម្រាកព្យាបាលនៅមណ្ឌលទាំង៣ ក្រោមការយកចិត្តទុកដាក់មើលថែទាំ ព្យាបាលពីក្រុមគ្រូពេទ្យ និងការថែរក្សាសន្តិសុខ សុវត្ថិភាពពីអាជ្ញាធរមូលដ្ឋានស្រុកគ្រប់លំដាប់ថ្នាក់ អ្នកជំងឺកូវីដ-១៩ មានភាពកក់ក្តៅ មានសុវត្ថិភាព និងបានជាសះស្បើយជាបន្តបន្ទាប់ ជាក់ស្តែងនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ មានអ្នកជាសះស្បើយចំនួន ១១០ នាក់បន្ថែម និងត្រូវវិលត្រលប់ទៅផ្ទះវិញដោយបន្តធ្វើចត្តាឡីស័កនៅផ្ទះ រយៈពេល១៤ថ្ងៃបន្ថែមទៀត ហើយត្រូវបន្តចូលរួមសហការគោរពអនុវត្ត និងផ្សព្វផ្សាយបន្តអំពីគោលការណ៍ អនាម័យរបស់ក្រសួងសុខាភិបាល ជាពិសេសវិធានការការពាររបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គឺ ៣.ការពារ និង៣.កុំ និងទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ឱ្យបានគ្រប់ៗគ្នា