ភ្នំពេញ៖ ទីតាំង ល្បែងស៊ីសងខុសច្បាប់ ជល់មាន់អនឡាញ ដុះស្លែបង្កប់ក្នុងតារ៉ាងបាល់ទះផ្លូវចូលបុរី ML ស្ថិតក្នុងភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោរ រាជធានីភ្នំពេញ កំពុងតែបើកដំណើរការបានយ៉ាងរលូន ដោយគ្មានការរំខានដល់សមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋានបន្តិចសោះឡើយ។ ប្រជាពលរដ្ឋកំពុងតែមានការភ័យខ្លាចយ៉ាងខ្លាំងចំពោះ ទីតាំងបនល្បែងខុសច្បាប់ មួយកន្លែងនេះ ព្រោះឃើញថាមួយថ្ងៃៗ មានជនញៀនល្បែង ជាច្រើនចេញចូលយ៉ាងសស្រាក់សស្រាំ ដោយគ្មានខ្លាចសមត្ថកិច្ចបន្តិចឡើយ។
ប្រជាពលរដ្ឋស្នើសុំដល់លោក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ និងលោកស្រី គឹម ញឹប អភិបាលខណ្ឌដង្កោ និងលោកអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួងស្រេង និង លោក ស ថេត ស្នងការរាជធានីភ្នំពេញ ក៏ដូចជាមន្ត្រីពាក់ព័ន្ធ សូមចុះត្រួតពិនិត្យមើលទីតាំងល្បែងស៊ីសងខាងលើនោះផងទាន។ប្រជាពលរដ្ឋមានការភ័យ! និងត្រួយបារម្ភនៃអសន្តិសុខ ក្នុងមូលដ្ឋានរបស់គាត់ ក៏ដូចជា មានអំពើហិង្សាក្នុងគ្រួសារ និងអំពើ ចោរកម្មចោរលួច ចោរឆក់ ចោរប្លន់ផងដែរ។