សៀមរាប,, នាព្រឹកថ្ងៃទី៥ខែឧសភាឆ្នាំ២០២១នេះលោក សូរ ប្លាតុង អភិបាលស្រុក និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកប្រាសាទបាគង បានដឹកនាំក្រុមការងារចម្រុះចុះពិនិត្យទីតាំង នៃតំបន់ព្រៃលិចទឹក ដែលមានជនល្មើសមិនស្គាល់អត្តសញ្ញាណលួចឈូសឆាយទន្ទ្រានយក នៅចំណុចស្បែកខ្លាក់ ភូមិគោកធ្លក និងនៅក្រោមចំណុច ទំនប់ទឹកថ្លា ស្ថិតក្នុងភូមិច្រេស ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ។ ០
ចំពោះករណីនេះ គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក នឺងរៀបចំផែនការដាំដើមឈើជួសឡើងវិញ កំណត់ទីតាំងនិងទំហំ ព្រមទាំងបើកការស្រាវជ្រាវ រកជនល្មើស យកមកផ្ដន្ទាទោសតាមផ្លូវច្បាប់អោយបាន ដើម្បីរក្សាផ្ទៃដីព្រៃលិចទឹកអោយបានគង់វង្ស ធ្វើជាជម្រកសម្រាប់ត្រីពងកូន នារៀងរាល់រដូវវស្សាទឹកឡើង ។
ចំណែកអាជ្ញារធរភូមិ ឃុំ ត្រូវរៀបចំក្រុមការងារ ធ្វើការល្បាត ទប់ស្កាត់ និងបង្ក្រាបការកាប់ទន្ទ្រាន ឈូសឆាយព្រៃលិចទឹកនេះ អោយខ្លាំងក្លាជាងមុន ជាពិសេសរួមគ្នារកវិធីបង្ការកុំអោយមានភ្លើងឆេះព្រៃនិងត្រៀមលក្ខណៈពន្លត់ផងដែរ ។
ជាមួយគ្នានេះ លោកអភិបាលក៏បានស្នើអោយបងប្អូនប្រជាកសិករ ដែលអាស្រ័យក្បែរទីតាំងនេះ ជួយសហការណ៍ ផ្តល់ព័ត៌មានមកអាជ្ញាធរយើង ក្នុងករណីបង្ក្រាបបាន រដ្ឋបាលស្រុកនឹងផ្តល់រង្វាន់លើកទឹកចិត្តជូនផងដែរ ៕