សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃរកម្ពុជា នៅយប់ថ្ងៃទី៨ មីនា នេះ បានចេញសារសំឡេងបន្ទាន់ភ្លាមៗ ដោយបញ្ជាក់ថា ការរាលដាលនៃជំងឺកូវីដ១៩នៅកម្ពុជា កំពុងស្ថិតក្នុងស្ថានភាពគួរឲ្យព្រួយបារម្ភ ដោយថ្ងៃនេះ គេបានរកឃើញករណីឆ្លងថ្មីរហូតដល់ ៤៩នាក់ នៅរាជធានីភ្នំពេញ ព្រះសីហនុ ខេត្តព្រៃវែង និងផ្នែកខ្លះនៃខេត្តកណ្តាល។
ជាមួយនឹងស្ថានភាពនេះ សម្តេច ហ៊ុន សែន បានអំពាវនាវដល់ស្ថាប័នរដ្ឋសូមកាត់បន្ថយមន្រ្តីយ៉ាងតិច ៩០ភាគរយ ដោយឲ្យពួកគាត់ធ្វើការពីផ្ទះ និងត្រូវមានអ្នកប្រចាំការផងដែរ រីឯវិស័យឯកជន ក៏គួរតែធ្វើការកាត់បន្ថយឲ្យបុគ្គលិកធ្វើការពីផ្ទះផងដែរ។
ក្នុងនោះ សម្តេច ហ៊ុន សែន ក៏បានអំពាវនាវជាថ្មីដល់ប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេសសូមផ្អាកការជួបជុំគ្នាសិន ព្រោះថា ស្ថានការណ៍ឆ្លងកូវីដនៅបច្ចុប្បន្នមិនបាកស្មាន ដោយសារមនុស្សពេលនេះក្រសួងសុខាភិបាលមិនទាន់គ្រប់គ្រងបាននៅឡើយ ហើយមិនដឹងថា ជំងឺនេះនៅទីណាខ្លះ៕