ព័ត៌មានជាតិ

កិច្ចប្រជុំឆ្លុះបញ្ចាំងការអនុវត្តការងារប្រចាំឆ្នាំ២០២០ និងលើកទិសដៅការងារឆ្នាំ២០២១ របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារខេត្តកណ្តាល។

ខេត្តកណ្ដាល,, នៅព្រឹកថ្ងៃព្រហស្បតិ៍ ៨ កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ ឯកឧត្តមគង់សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល បានអញ្ជើញចូលរួម កិច្ចប្រជុំឆ្លុះបញ្ចាំងនាព្រឹកនេះមានគោលបំណងដើម្បី៖ ពិនិត្យលទ្ធផលការងារប្រចាំឆ្នាំ២០២០ និងលើកទិសដៅការងារឆ្នាំ២០២១ របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារខេត្ត។

ឆ្លុះបញ្ចាំងចំណុចខ្លាំង បញ្ហាប្រឈម និងមេរៀនបទពិសោធន៍ក្នុងការអនុវត្តមុខងារភារកិច្ចរបស់ គ.ក.ន.ក លើកកម្ពស់ការយល់ដឹងអំពីគោលនយោបាយជាតិ ស្តីពីប្រព័ន្ធកិច្ចការពារកុមារ វិទ្យាសាស្រ្តប្រព័ន្ធប្រសាទ និងការអភិវឌ្ឍកុមារតូច ចែករំលែកមេរៀនបទពិសោធន៍ ក្នុងការអនុវត្តតួនាទី ភារកិច្ច របស់ គ.ក.ស.ក ស្រុក និង គ.ក.ស.ក ឃុំ
-ជម្រុញការអនុវត្តសកម្មភាពសេវាសង្គម ឃុំ សង្កាត់ ឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋពិសេស យុវវ័យ និងជន ងាយរងគ្រោះ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *