ព័ត៌មានជាតិ

ល្បែងស៊ីសង មាន់ជល់ ភ្នាល់លេងខុសច្បាប់ របស់លោក លោកប្រុស ដំណើរការបើកលេងបានយ៉ាងរលូន មិនខ្លាចឆ្លងរាលដាល់ ជំងឺ កូវីដ ១៩។

ខេត្តត្បូងឃ្មុំ ÷ ល្បែងស៊ីសង(ប្រជល់មាន់និងអាប៉ោង) លោកប្រុស បើកដំណើរការលេងវិញ បើកលេងយ៉ាងរលូន មិនរំខានដល់សមត្ថកិច្ច បន្ទាប់ពីសម្រាកមួយរយៈមក ឥឡូវបើកដំណើរការលេង នៅទីតាំង ក្នុងភូមិ ឈើទាលជ្រុំ ឃុំអញ្ចឹម ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។

លោកប្រុសដែលម្ចាស់បទល្មើសបាននាំបក្សពួកអ្នកញៀនល្បែងលេងជារៀងរាល់ថ្ងៃ បើកល្បែងសុីសងខុសច្បាប់ជាទ្រង់ទ្រាយធំបើកលេងបានយ៉ាងរលូន ឬមួយអាជ្ញាធរមានសមត្ថកិច្ច ខ្លាចអំណាចម្ចាស់ល្បែងសុីសងមួយកន្លែងនេះហើយ បានជាមិនហ៊ានធ្វើការបង្ក្រាប ។

ប្រជាពលរដ្ឋបាននាំគ្នាដាក់ការសង្ស័យទៅលើអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធមួយចំនួននៅ ស្រុកត្បូងឃ្មុំ ជាអ្នកម៉េចភ្នែកបើកភ្លើងខៀវឲ្យមានទីតាំងល្បែងស៊ីសងភ្នាល់លេងខុសច្បាប់នៅភូមិ ឈើទាលជ្រំុ ជ្រុឃុំអញ្ចឹម ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បើកដំណើរការលេងបានយ៉ាងពពាក់ពពូនបានយ៉ាងរលូនដោយពុំទាន់មានឃើញអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ឋ ចុះមកត្រួតពិនិត្យឬមួយចាត់កម្លាំងចុះធ្វើការបង្ក្រាបតាមគោលនយោបាយភូមិឃុំមានសុវត្ថិភាព
និងទប់ស្កាត់ ខ្លាចឆ្លងរាលដាល់ ជំងឺ កូវីដ ១៩។

ប្រភពដដែលពីពលរដ្ឋបាននាំគ្នាលើកឡើង
ថាឃើញសភាពបែបនេះជារៀងរាល់ថ្ងៃ ធ្វើឲ្យពូគាត់ព្រួយបារម្ភភ័យខ្លាចកើតនូវអំពើចោរកម្មនិងបទល្មើសផ្សេងៗទៀតកើតឡើងគួរឲ្យភ័យខ្លាចដូចជាចោរលួចចោរឆក់និងចោរប្លន់ជាដើម។

យ៉ាងណាក៏ដោយពលរដ្ឋបាននាំគ្នាធ្វើការសូមណុំពរមកដល់ ឯកឧត្តមជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ ពិសេស ឧត្តមសេនីយ៍ទោ ប៉ែន រ័ត្ន ស្នងការនគរបាលខេត្តត្បូងឃ្មុំ គួរតែមានវិធានការចាត់កម្លាំងក្រោមឱវាទចុះត្រួតពិនិត្យកន្លែងទីតាំងបើកល្បែងស៊ីសងភ្នាល់លេងខុសច្បាប់នៅភូមិ ឃុំខាងលើនេះដើម្បីចាត់កម្លាំងជំនាញចុះធ្វើការបង្ក្រាបផងទាន
ស្របពេលនេះរាជរដ្ឋាភិបាលហាមឃាត់មិនឲ្យមានការជួបជុំ!នៅតាមមូលដ្ឋាននានា
ដើម្បីទប់ស្កាត់ជំងឺ កូវីដ ១៩
ឲ្យមានប្រសិទ្ធភាព។

ផ្ទុយទៅវិញអាជ្ញាធរមានសមត្ថកិច្ចនៅស្រុកត្បូងឃ្មុំ បែរជាបណ្ដោយឲ្យកើតមានល្បែងស៊ីសង(ប្រជល់មាន់និងអាប៉ោង)ខុសច្បាប់ឲ្យដំណើរការបើកលេងនៅភូមិឃុំខាងលើនេះបានយ៉ាងពពាក់ពពូន ដូចជាមិនខ្លាចឆ្លង ជំងឺ កូវីដ ១៩។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *