ព័ត៌មានជាតិ

ខណ្ឌរដ្ឋបាលជលផលចុះបង្រ្កាបបទល្មើសជលផលនៅស្រុកឆ្លូងដោយរឹបអូសបានឧបករណ៍នេសាទខុសច្បាប់ជាច្រើន

ខេត្តក្រចេះ,,, នៅថ្ងៃ ទី១៨ ខែតុល ឆ្នាំ២០២០

លោក ទ្រី សុភក្តិ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ និងមន្ត្រីខណ្ឌរដ្ឋបាលជលផល បង្រា្កប
ឧបករណ៍នេសាទល្មើសច្បាប់ និងកូនត្រីច្រុះជាច្រើនគីឡូ ត្រូវបានខណ្ឌរដ្ឋបាល ជលផលក្រចេះ ប្រលែងចូលក្នុងបឹងអាងធម្មជាតិ បន្ទាប់ពីបង្ក្រាបបាន។

ដោយមានការណែនាំ និងចង្អុលបង្ហាញពីលោក ទ្រី សុភក្តិ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ មន្ត្រីខណ្ឌរដ្ឋបាលជលផល និងផ្នែកជលផល ព្រែកប្រសព្វ ដឹកនាំដោយ លោក ម៉ុក ពន្លក នាយខណ្ឌជលផល សហការជាមួយ គណៈបញ្ជាការឯកភាពស្រុកឆ្លូង ដឹកនាំដោយលោក ធីម ស៊ាងឡេង អភិបាលរងស្រុក និងសហគមន៍នេសាទ។

កាលពីនៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០នេះ បានចុះត្រួតពិនិត្យ និងបង្ក្រាបបទល្មើស ជលផល នៅចំនុចបឹងប្រាំង ឃុំកញ្ជរ ស្រុកឆ្លូង ខេត្តក្រចេះ ដោយរឹបអូសបានវត្ថុតាង និងបានប្រលែងកូនត្រីចម្រុះជាច្រើនចូលក្នុងអាងបឹងធម្មជាតិវីញ។

លោក ម៉ុក ពន្លក បានឲ្យដឹងថា ប្រតិបត្តការបង្រ្កាបនេះគឺបានរុះរើ និងដកហូតបាន របាំងស្បៃមុងចំនួន ២១ខ្សែ ប្រវែងប្រមាណជា ១៣០០ម, លូស្បៃមុងចំនួន ២១មាត់លូ, របាំងសាច់អួននីឡុងក្រលាញឹក ៣ខ្សែ ប្រវែងប្រមាណជា ២០០ម, លបសាច់អួនក្រលាញឹក ចំនួន ៣គ្រឿង, បង្គោលចម្រឹងឫស្សី ៣១៥ដើម, ចាក់លែងត្រីចម្រុះចូលបឹងធម្មជាតិប្រមាណ ៧០គក្រ។

លោកនាយខណ្ឌ បានបញ្ជាក់ថា វត្ថុតាងមួយចំនួនរួមមាន លូស្បៃមុង និងលបសាច់អួន ក្រលាញឹក ត្រូវបានសមត្ថកិច្ចចម្រុះធ្វើការបំផ្លាញចោលនៅនិងកន្លែង ។ ដោយឡែក របាំងស្បៃមុង និងសាច់អួនក្រឡាញឹក បានដឹកយកទៅថែរក្សាទុកនៅផ្នែករជលផល ព្រែកប្រសព្វ ដើម្បីទុកជូនអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋយកទៅប្រើប្រាស់ ក្នុងការងារកសិកម្ម នៅពេលមានការស្នើសុំ។

លោក ម៉ុក ពន្លក ក្នុងនាមជាមន្ត្រីជំនាញបានសូមអំពាវនាវ និងសំណូមពរ ដល់បងប្អូនប្រជាពលរដ្ឋឲ្យចូលរួមគ្នា ជាពិសេសប្រជានេសាទ សូមយោគយល និងសុំអោយមានការចូលរួមដើម្បីថែរក្សា ការពារ នូវធនធានជលផលទាំងអស់គ្នា ជាពិសេសមិនត្រូវយកឧបករណ៍នេសាទខុសច្បាប់ ដែលច្បាប់ស្ដីពីជលផល បានធ្វើការហាមឃាត់ ដូចជា ឧបករណ៍ ឆក់ត្រី និងឧបករណ៍នេសាទស្បៃម៉ុង ជាឧបករណ៍នេសាទខុសច្បាប់យ៉ាងធ្ងន់ធ្ងរ ហើយកុំយកមកធ្វើការនេសាទក្នុងដែនដីនេសាទ ទាំងបឹង,ទន្លេ,ព្រែក, ស្ទឹង និងអូរ ព្រោះថាឧបករណ៍ទាំងនេះបានបំផ្លិចបំផ្លាញ់ទាំងត្រីមេពូជ និងកូនត្រីតូចៗ សូម្បីតែកូនកំពិសក៍មិនសេះសល់ដែរ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *