ព័ត៌មានជាតិ

ពិធីប្រគល់ ទទួលអំណោយមនុស្សធម៌ជូនដល់សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាលពីព្រះឃោសធម្ម លន់ សុគន្ធា ព្រះវិន័យធម៌គណខេត្ត ព្រះអនុគណស្រុកខ្សាច់កណ្តាល និងជាព្រះគ្រូចៅអធិការវត្តស្វាយជ្រំ ដែលបានប្រារព្ធធ្វើនៅឯវត្តស្វាយជ្រំ ស្ថិតក្នុងឃុំស្វាយជ្រំ ស្រុកខ្សាច់កណ្តាល…

ខេត្តកណ្ដាល. ពិធីប្រគល់ ទទួលអំណោយមនុស្សធម៌ជូនដល់សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាលពីព្រះឃោសធម្ម លន់ សុគន្ធា ព្រះវិន័យធម៌គណខេត្ត ព្រះអនុគណស្រុកខ្សាច់កណ្តាល និងជាព្រះគ្រូចៅអធិការវត្តស្វាយជ្រំ ដែលបានប្រារព្ធធ្វើនៅឯវត្តស្វាយជ្រំ ស្ថិតក្នុងឃុំស្វាយជ្រំ ស្រុកខ្សាច់កណ្តាល បានបញ្ចប់រួចរាល់ ដោយមិនបង្អង់យូរ ខណៈព្រះភិរុណកំពុងតែបង្អុរចុះយ៉ាងច្រើនជោកជាំ ដោយមើលឃើញពីការលំបាក និងក្តីបារម្ភជាខ្លាំង ដល់បងប្អូនប្រជាពលរដ្ឋ កំពុងឈឺ ដោយសង្ស័យថាមានករណីឆ្លងជំងឺគ្រុនឈិក។

 

ព្រមទាំងរំលឹកនឹកដល់អនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោ នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិបណ្ឌិត ប្រធានកាកបាទក្រហម ដែលជានិច្ចកាល តែងតែនឹករលឹក ខ្វល់ខ្វាយ និងព្រួយបារម្ភពីសុខទុក្ខរបស់ប្រជាពលរដ្ឋយើង គ្រប់ទិសទី ដោយមិនប្រកាន់បក្សពួក ពណ៌សប្បុរ សាសានា ឬនិន្នាការនយោបាយផងនោះ។

ហើយដោយសារតែយើងទាំងអស់គ្នារស់ក្រោមម្លប់តេជោសន្តិភាព តែមួយ យើងត្រូវតែជួយគ្នាក្នុងគ្រាមានទុក្ខ ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ! គឺទីណាមានទុក្ខ ទីណាមានក្តីលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា យើងមិនត្រូវទុក្ខឱ្យប្រជាពលរដ្ឋយើងណាម្នាក់ ឬបណ្តែតបណ្តោយ ឱ្យប្រជាពលរដ្ឋយើងជួបនូវទុក្ខភ័យ ឬ ត្រូវស្លាប់ដោយសារដាច់ពោះឡើយ។

នៅវេលាយប់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០ នេះផងដែរ ឯកឧត្តម អភិបាលនៃគណៈអភិបាលខេត្ត និងឯកឧត្តម ង៉ែត​ ឆៃលាង​ អនុប្រធានក្រុមការ​ងារ​គណបក្ស​​ចុះមូលដ្ឋានឃុំព្រែកឬស្សី​ តំណាង ឯកឧត្តម ខឹម​ តុលា​ ប្រធាន​ក្រុម​ការងារ​គណបក្ស​ចុះជួយមូល​ដ្ឋានឃុំព្រែកឬស្សី ក៏បានដឹកនាំ ក្រុមការងារជំនាញពាក់ព័ន្ធជាច្រើន ចុះជួបសំណេះសំណាល និងសួរសុខទុក្ខ និងនាំយកអំណោយដើម្បីចែកជូន ដល់បងប្អូនប្រជាពលរដ្ឋ ដែលមកសុំធ្វើតេស្ត៍ និងពិគ្រោះជំងឺ ក្រោយមានការសង្ស័យថាមានឆ្លងជំងឺគ្រុនឈិក ដែលរស់នៅភូមិពាមស្តី ឃុំព្រែកឬស្សី ស្រុកល្វាឯម ខេត្តកណ្តាល ស្ថិតនៅលើឧបដ្ឋានសាលា នៃវត្តជ្រោយស្តី ហៅវត្តពាមស្តី។

ក្រោយពីក្រុមគ្រូពេទ្យ បានយកចិត្តទុកដាក់តាមដាន និងព្យាបាល គឺពួកគាត់បានធូរស្រាល និងជាសះស្បើយ ជាបន្តបន្ទាប់ ដោយឡែក នៅសល់តែ១៩នាក់ ទៀត ក្រុមគ្រូពេទ្យ បាន និងកំពុងយកចិត្តទុកដាក់តាមដាន និងព្យាបាល ហើយនឹងជាសះស្បើយក្នុងពេលឆាប់នេះផងដែរ ។

ដោយមើលមើលឃើញពីការខ្វះខាតរបស់ បងប្អូនប្រជាពលរដ្ឋ និងអ្នកជំងឺ លោកអភិបាលនៃគណៈអភិបាលខេត្តកណ្ដាល បាននាំយកនូវថវិការបស់សាខាកាកបាទក្រហមកម្ពុជាខេត្ត និងការរួមចំណេកនូវថវិកា ផ្ទាល់ ខ្លួនព្រមទាំងថវិការរបស់ ឯកឧត្តម ប្រធាន​ក្រុម​ការងារ​គណបក្ស​ចុះជួយមូល​ដ្ឋានឃុំព្រែកឬស្សី ដើម្បីផ្តល់ជូនដល់ ពុកម៉ែ បងប្អូនដែលកំពុងស្ថិតនៅទីនេះ ក្នុងនោះ៖ អ្នកជំងឺកំពុងព្យាបាល​ចំនួន១៩នាក់​ បានឧបត្ថម្ភថវិការក្នុងម្នាក់ៗ ២០មុឺនរៀល រីឯអ្នកជំងឺដែលបានព្យាបាលជាសះស្បើយចំនួន ៧២នាក់​ បានឧបត្ថម្ភក្នុងម្នាក់ៗ ៧មុឺនរៀល ដោយឡែកអ្នកចូលរួមចំនួន១២៤នាក់​ បានឧបត្ថម្ភថវិកាក្នុងម្នាក់ៗ៧មុឺនរៀល។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *