ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការខេត្តកណ្ដាលនាំយកម៉ូតូ០៥គ្រឿង, អាវភ្លៀង១៣៣,ថវិកាមួយចំនួនផ្ដល់ជូននិងផ្ដាំផ្ញើរឲ្យកងកម្លាំងនគរបាលស្រុកពញាឮយកបេះដូងពលរដ្ឋឲ្យបានដោយខិតខំបម្រើឲ្យបានល្អប្រសើរទាំងយប់ទាំងថ្ងៃ…

ខេត្តកណ្ដាល៖ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល នាព្រឹកថ្ងៃទី១៦ ខែកញ្ញាឆ្នាំ២០២០នេះ បានជម្រុញកងកម្លាំងនគរបាលស្រុកពញាឮចំនួន១៣៣នាក់ ត្រូវរួមគ្នា សាមគ្គីគ្នា គោរពស្រឡាញ់គ្នាបម្រើប្រជាពលរដ្ឋ និងចូលរួមថែរក្សាសន្តិភាពឲ្យបានល្អ ជាពិសេសរួមគ្នាការពារសុវត្ថិភាពជូនប្រជាពលរដ្ឋឲ្យខានតែបានក្នុងអំឡុងពេលបុណ្យភ្ជុំបិណ្ឌនេះ។

ស្របពេលលោកបាននាំយកអៅភ្លៀងដែលឧបត្ថម្ភដោយឯកឧត្ដមនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ចំនួនជិត១៣៣អាវ ,ម៉ូតូចំនួន០៥គ្រឿង ព្រមទាំងថវិការមួយចំនួនឧបត្ថម្ភដល់មន្ត្រីនគរបាលស្រុកពញាឮទាំង១៣៣នាក់ នៅឯអធិការដ្ឋាននគរបាលស្រុកពញាឮ។

ថ្លែងក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោស្នងការបាននាំពាំការផ្ដាំផ្ញើរការសួរសុខទុក្ខ និងសេចក្តីនឹករលឹកពីឯកឧត្ដមនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ដែលជានិច្ចកាលតែងតែគិតគូរ និងយល់ពីសុខទុក្ខរបស់មន្ត្រីក្រោមឱវាទទាំងអស់ទូទាំងប្រទេស។

ជាមួយគ្នានោះលោកឧត្តមសេនីយ៍ទោបានផ្ដាំផ្ញើរដល់កងកម្លាំងនគរបាលស្រុកពញាឮឲ្យប្រឹងប្រែងធ្វើការបម្រើប្រជាពលរដ្ឋដោយស្មោះត្រង់ ត្រូវយកបេះដូងប្រជាពលរដ្ឋឲ្យបាន ខិតខំបម្រើពួកគាត់ដោយគ្មានលក្ខខណ្ឌ ជាពិសេសត្រូវអនុវត្តន៍ឱ្យបានល្អបំផុតតាមគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពទាំង៩ចំណុចរបស់រាជរដ្ឋាភិបាលកម្ពុជា។

 

លោកស្នងការក៏បានក្រើនរំលឹកពីវិធានការការពារជម្ងឺកូវីដ-១៩ ត្រូវថែទាំងសុខភាពខ្លួនឱ្យបានល្អ ជួយផ្សព្វផ្សាយឲ្យទៅដល់មូលដ្ឋានគ្រប់ច្រកល្ហក ដើម្បីបញ្ជ្រាបការយល់និងការប្រុងប្រយ័ត្នបន្ថែមទៀត ដើម្បីឲ្យពលរដ្ឋនិងកងកម្លាំង កុំមានការធ្វេសប្រហែសឱ្យសោះគឺត្រូវតែប្រយ័ត្នជានិច្ច ជាមួយគ្នានោះដែរលោកឧត្ដមសេនីយ៍ទោស្នងការ ឈឿន សុចិត្ត ក៏បានចែកអាវភ្លៀងចំនួន១៣៣អាវ, ម៉ូតូចំនួន០៥គ្រឿងនិងថវិកាមួយចំនួនដល់កម្លាំងទាំងអស់នៅមូលដ្ឋានស្រុកពញាឮ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *