ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍ស្នងការដាក់បទបញ្ជារអោយស្នងការរង និង អធិការក្រុង-ស្រុកទាំងអស់យកចិត្តទុកដាក់អោយបានខ្ពស់ខណៈភ្លៀងកំពុងធ្លាក់ខ្លាំង។

ខេត្តព្រះសីហនុ ៖ នារសៀល ថ្ងៃសៅរ៍១២កេីត​ ខែស្រាពណ៌​ ឆ្នាំជូតទោស័ក ព.ស ២៥៦៤​ ត្រូវនឹងថ្ងៃទី ០១​ ខែ សីហា​ ឆ្នាំ២០២០ ដោយឃើញធាតុអាកាសមានភ្លៀងធ្លាក់ខ្លាំង ភ្លាមៗ

នោះលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានដាក់បទបញ្ជារអោយ លោកលោកស្រី ស្នងការរង អធិការក្រុង-ស្រុកទាំងអស់ត្រូវត្រៀមលក្ខណៈអោយបានគ្រប់គ្រាន់ខណៈភ្លៀងកំពុងធ្លាក់ខ្លាំង។

អាចបង្កអោយមានបញ្ហាទឹកជំនន់ ទឹកចាល់ ទឹកលិច ដូច្នេះត្រូវត្រៀមកម្លាំងអោយបានគ្រប់គ្រាន់ដើម្បីត្រូលសភាពការណ៍ជួយអន្តរាគមន៍ នៅពេលដែលមានតម្រូវការចាំបាច់ណាមួយអំពី គណៈបញ្ជារការឯកភាពខេត្ត គណៈបញ្ជាការឯកភាពស្រុក។

ជាពិសេសនៅតាមមូលដ្ឋាន យើងត្រូវពិនិត្យអោយបានច្បាស់ដើម្បីបង្ការសង្គ្រោះ ប្រជាពលរដ្ឋតាមភូមិឃុំ ដែលរស់តាមតំបន់វាលទំនាប ដែលអាចមានបញ្ហាចាល់ទឹក ជន់លិចនៅតាមលំនៅដ្ឋានរបស់ពួកគាត់។

លោកឧត្តមសេនីយ៍ស្នងការសង្កត់ធ្ងន់អោយលោកលោកស្រីស្នងការរង អធិការក្រុង-ស្រុកទាំងអស់ប្រមូលកម្លាំងដើម្បីត្រៀមត្រូវសភាពការណ៍នេះ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *