ព័ត៌មានជាតិ

រដ្ឋបាល​ខេត្ត​ប៉ៃលិន ប្រារព្ធ​ទិវា​ជាតិ​នៃ​ការចងចាំ​២០​ឧសភា ដើម្បី​គោរព​វិញ្ញ​ណ​ក្ខ​ន្ធ ជន​រង គ្រោះ​ស្លាប់​ដោយ​អយុត្តិធម៌​ក្នុង​របប​ប្រល័យ​ពូជសាសន៍​

ប៉ៃលិន​÷​ឯកឧត្តម ផាន់ ចាន់​ធុល អភិបាលខេត្ត​ប៉ៃលិន បាន​មានប្រសាសន៍​រំលឹកថា​៖ ទិវា​ជាតិ​នៃ​ការចងចាំ ២០​ឧសភា ដើម្បី​គោរព​វិញ្ញ​ណ​ក្ខ​ន្ធ ឧទ្ទិស​កុសល​ជូន​ជនរងគ្រោះ​ស្លាប់​ដោយ​អយុត្តិធម៌​ក្នុង​របប​ពួក​អាវខ្មៅ ប៉ុល ពត និង​ត្រូវ​រួម​គ្នា​ទប់ស្កាត់ មិន​អោយ​របប​នេះ​មាន​លើ​ទឹកដី​កម្ពុជា​លើក​ទី​២​ឡើយ​។ ឯកឧត្តម​បាន​ថ្លែង​រំលឹក​បែបនេះ នា​ព្រឹក​ថ្ងៃ​ចន្ទ ២​រោច ខែ​ពិសាខ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​២០ ខែ​ឧសភា ឆ្នាំ​២០១៩ នៅ​វត្ត​រតនៈ​សោភ័ណ ស្ថិត​ភូមិ​វត្ត សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​បៃលិន មាន​ការចូលរួម​ពី​ឯកឧត្តម​លោកជំទាវ​អភិបាលរង លោក លោកស្រី​ប្រធាន​អនុប្រធាន​មន្ទីរ អភិបាលក្រុង​/​ស្រុក ក្រុមប្រឹក្សា​ឃុំ​សង្កាត់ និង​ប្រជាពលរដ្ឋ​ជាច្រើន​នាក់​ផងដែរ​។​

​ឯកឧត្តម ផាន់ ចាន់​ធុល អភិបាលខេត្ត បាន​មានប្រសាសន៍​បន្ត​ថា​៖ ថ្ងៃ ២០ ឧសភា នេះ​គឺជា​ថ្ងៃ​ដែល​ប្រជាជន​កម្ពុជា​នៅ​ទូទាំង​ប្រទេស​ប្រារព្ធ​ទិវា​រំលឹក​វិញ្ញ​ណ​ក្ខ​ន្ធ ដល់​កម្មាភិបាល យុទ្ធជន យុទ្ធ​នារី និង​ប្រជាជន​កម្ពុជា​ដែល​បាន​ពលី​ជីវិត​ក្នុង​សង្គ្រាម​នា​ពេលកន្លងមក ក្នុង​បុព្វហេតុ ការពារ​ជាតិ​មាតុភូមិ ដែល​ជា​ការ​លះបង់​ជីវិត​ប្រកប​ដោយ​ឧត្តមគតិ​ខ្ពង់ខ្ពស់​ថ្លៃថ្លា​បំផុត និង​ខ្លះទៀត​បាន​បាត់បង់​អាយុជីវិត​ដោយ​អយុត្តិធម៌​បំផុត ក្នុង​របប​ប្រល័យពូជសាសន៍​អាវខ្មៅ​ប៉ុល ពត​។ ឯកឧត្តម​ក៏បាន​អំពាវនាវ​ដល់​លោក​-​លោកស្រី​ក្នុង​អង្គពិធី​ទាំងអស់ ត្រូវ​រួបរួម​សាមគ្គី​គ្នា​ការពារ​សុខសន្តិភាព កុំ​ឲ្យ​ជន​អគតិ​មក​ញុះញង់​បំផ្លាញ​ជា​ដាច់ខាត ព្រោះ​ប្រទេស​កម្ពុជា ដោយសារ​នយោបាយ​ឈ្នះ​ឈ្នះ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ធ្វើឲ្យ​ប្រទេស​ជាតិ​មាន​សុខសន្តិភាព និង​មាន​ការអភិវឌ្ឍ​ប្រទេសជាតិ​យើង​ឡើងវិញ​។​

​ឯកឧត្តម ក៏​បាន​ស្នើសុំ​អង្គ​បោះឆ្នោត​ទាំងអស់​នាំគ្នា​ទៅ​ចូលរួម​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ខេត្ត និង ក្រុង ស្រុក អាណត្តិ​ទី​៣ ដើម្បី​ប្រទេសជាតិ​មាន​សុខសន្តិភាព​និង​ការអភិវឌ្ឍ​។​

​ក្នុងឱកាស​នោះ​ដែរ ឯកឧត្តម​អភិបាលខេត្ត លោក លោកស្រី​អភិបាលរង​ខេត្ត លោក​-​លោកស្រី​ក្នុង​អង្គពិធី​ក៏​បាន​រៀ​ចំ​ពិធី​សូត្រមន្ត​បង្សុកូល​រាប់​បាត​ព្រះសង្ឃ​ចំនួន ៤០​អង្គ ដើម្បី​ឧទ្ទិស​កុសលផល​បុណ្យ​ដល់​កម្មាភិបាល យុទ្ធជន យុទ្ធ​នារី បងប្អូន​ប្រជាពលរដ្ឋ​ដែល​បាន​ពលី​ជីវិត​ក្នុង​បុព្វហេតុ​ការពារជាតិ​មាតុភូមិ និង​ស្លាប់​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ ប៉ុល ពត សូម​ដួង​វិញ្ញាណក្ខន្ធ​វីរៈជន​ស្នេហា​ជាតិ​ទាំងអស់​បាន​ទៅ​សោយសុខ​ក្នុង​សុគតិភព​កុំបី​ឃ្លៀងឃ្លាត​ឡើយ​៕

 

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *