ព័ត៌មានជាតិ

លោក ញឹម វណ្ណឌីន អភិបាលស្រុកស្អាង ណែនាំដល់ម្ចាស់អាជីកម្មរណ្ដៅដី និងការដឹកដី ដឹកខ្សាច់ ដឹកថ្ម ក្នុងភូមិសាស្ត្រស្រុកស្អាង ត្រូវគោរពអោយតាមការណែនាំរបស់ក្រសួងរ៉ែ និងថាមពល និងគោរពតាមច្បាប់ចរាចរណ៍ផ្លូវគោក ឱ្យបានគ្រប់ៗគ្នា

ខេត្តកណ្តាល ៖ ព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២០ លោក ញឹម វណ្ណឌិន អភិបាលស្រុកស្អាង បានបើកកិច្ចប្រជុំផ្សព្វផ្សាយជាមួយ​តំ​ណា​ងរបស់ប្រជាពលរដ្ឋ ម្ចាស់ពុះដីឡូត៍ និងម្ចាស់អាជីវកម្មរណ្ដៅដី និងការដឹកដី ដឹកខ្សាច់ ដឹកថ្ម ក្នុងភូមិសាស្ត្រស្រុកស្អាង និ​ង​​​បានណែនាំដល់ម្ចាស់អាជីកម្ម ទាំងអស់ក្នុងភូមិសាស្ត្រស្រុកស្អាង ត្រូវគោរពអោយតាមការណែនាំរបស់ក្រសួងរ៉ែ និងថាមពល  និ​​​ងគោរពតាមច្បាប់ចរាចរណ៍ផ្លូវគោក ឱ្យបានគ្រប់ៗគ្នា ដើម្បីរួមគ្នាកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ។

លោកអភិបាលស្រុកស្អាង បន្តថា កន្លងមកនេះមានគ្រោះថ្នាក់ចរាចរណ៍ដែលបណ្ដាលមកពី រថយន្តដឹកថ្ម ដឹកខ្សាច់ និងដឹកដី និ​ងមានការថ្អូញថ្អែរពីប្រជាពលរដ្ឋ ពីរថយន្តដឹកទាំងនេះ ដែលបានបើកលឿន និងបើកជែងបង្កហានិភ័យដល់ប្រជាពលរដ្ឋ ដែ​លធ្វើដំណើរនៅតាមដងផ្លូវ។

ដូច្នេះលោកអភិបាលស្រុកស្អាង ក៏បានស្នើដល់ម្ចាស់អាជីកម្មរណ្ដៅដី និងក្រុមអ្នកដឹកដី ដឹកខ្សាច់ និងដឹកថ្ម មិនត្រូវដឹកជញ្ជូនដី ខ្សា​ច់​ ឱ្យហួសពីទ្រុងរថយន្តឡើយ និងត្រូវគោរពតាមបទដ្ឋាន នៃការកំណត់កម្រិតផ្ទុករបស់រថយន្ត។

ការដឹកជញ្ជូនតាមរថយន្តតា​ម​​​ផ្លូវ ត្រូវមានគម្របតង់កៅស៊ូគ្របពីលើឱ្យជិត ហើយចងអោយជាប់ចៀសវាងការធ្លាក់នូវថ្ម គ្រួស ខ្សាច់ និងដីជាដើម ដែលប​ណ្ដា​​​​​លធ្វើឱ្យមានការប៉ះពាល់ដល់ការរស់នៅ ឬការធ្វើដំណើរ របស់ប្រជាពលរដ្ឋ។

ក្នុងឱកាសនោះដែរ លោក សុក កាន់ណារិទ្ធ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកណ្ដាល បានស្នើអោយម្ចាស់ពុះដីឡូត៍ ទាំងអស់ត្រូវ មុនពុះដីឡូត៍ត្រូវមានប័ណ្ណកម្មសិទ្ធិក្រោយពីពុះដីឡូត៍ ត្រូវកែប្រែដីជាប្រភេទដីសាងសង់ និងត្រូវមានហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ ពិសេសមុនធ្វើការពុះដីឡូត៍ត្រូវពិភាក្សាជាមួយមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំ​ណ​ង់ និងសុរិយោដីខេត្ត ដើម្បីផ្ដល់យោបល់ចៀ​សវាងមានបញ្ហានៅថ្ងៃក្រោយ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *