ខេត្តកោះកុង៖ នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ លោកជំទាវ មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកោះកុង។
សំរាប់កិច្ចប្រជុំនាពេលនោះ បានផ្តោតសំខាន់ទៅលើរបៀបវារៈសំខាន់ៗ រួមមាន៖
១-ពិនិត្យ ពិភាក្សាលើសេចក្តីព្រាងរបាយការណ៍ ស្តីពីការអនុវត្តការងារប្រចាំខែមីនា និងទិសដៅការងារបន្តប្រចាំខែមេសា ឆ្នាំ២០២០
២-ពិនិត្យ ពិភាក្សាលើសេចក្តីព្រាងរបាយការណ៍ ស្តីពីការអនុវត្តការងារប្រចាំត្រីមាសទី១ និងទិសដៅការងារបន្តប្រចាំត្រីមាសទី២ ឆ្នាំ២០២០
៣-ពិនិត្យ ពិភាក្សាលើសេចក្តីព្រាងរបាយការណ៍ ស្តីពីការអនុវត្តការងារប្រចាំខែមេសា និងទិសដៅការងារបន្តប្រចាំខែឧសភា ឆ្នាំ២០២០
៤-ពិភាក្សាអំពីការទប់ស្កាត់ នៃការរាលដាលជំងឺកូវីដ ១៩(Covid-19)
៥-បញ្ហាផ្សេងៗ៕