ខេត្តព្រៃវែង៖ នាព្រឹកថ្ងៃអង្គារ ១០កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនិងថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២០ ឯកឧត្តមឧកញ៉ា សុខ ផេង លោកជំទាវ គង់ សាឡន តំណាងរាស្ត្រមណ្ឌលព្រៃវែង ឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ ឯកឧត្តម ជា សុមេធី អភិបាលខេត្ត បានអញ្ជើញជាអធិបតីក្នុង ពិធីអបអរសាទរខួបលើកទី១០៩ ទិវានារីអន្តរជាតិ ០៨ មីនា ឆ្នាំ២០២០ ក្រោមប្រធានបទ “មានសន្តិភាព មានការលើកកម្ពស់សមភាពយេនឌ័រ” ដោយមានការអញ្ជើញចូលរួមពីសមាជិកសមាជិកាក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត សាលាដំបូងខេត្ត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត អភិបាលក្រុង កងកម្លាំងទាំងបី មន្ទីរ អង្គភាពជុំវិញខេត្ត ក្រុមការងារ ស ស យ ក ខេត្ត និងអង្គការដៃគូ និងគ្រឹៈស្ថានមីក្រូហិរញ្ញវត្ថុ ដែលបានធ្វើឡើងនៅសាលប្រជុំសាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង។