ព័ត៌មានជាតិ

ឯកឧត្តមហៀង សុខេង បានជួបសណេះសំណាល និងចែកអំណោយតាមខ្នងផ្ទះប្រជាពលរដ្ឋក្រីក្រ នៅភូមិ១សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ

ខេត្តកណ្តាល៖ ឯកឧត្ដម ហៀង សុខេង អនុប្រធានក្រុមការងារ ចុះជួយសង្កាត់ស្វាយរលំ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ង៉ោ សុវណ្ណ នៅព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២០នេះ បានដឹកនាំក្រុមការងារចុះសាកសួរសុខទុក្ខ និងចែកអំណោយជូនប្រជាពលរដ្ឋក្រីក្រ តាមខ្នងផ្ទះ ស្ថិតនៅភូមិលេខ១ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ចំនួន៥០គ្រួសារ ដោយមានការចូលរួមពី អជ្ញាធរភូមិ ឃុំ និងយុវជន ស.សយ.ក។

ក្នុងឱកាសនោះដែរ ឯកឧត្តម បានផ្សព្វផ្សាយ ណែនាំ ដល់ប្រជាពលរដ្ឋ អំពីការធ្វើអនាម័យដើម្បីបង្ក និងទប់ស្កាត់ពីការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល ដូចជា ត្រូវលាងសម្អាតដៃជាប្រចាំជាមួយសាប៊ូ និងទឹក ឬប្រើទឹកលាងដៃដែលមានជាតិអាល់កុលកាត់បន្ថយការចេញក្រៅ និងការជួបជុំគ្នាប្រសិនបើគ្មានការចាំបាច់។

ឯកឧត្តមបានបន្តទៀតថា ប្រសិនបើបងប្អូប្រជាពលរដ្ឋ
ចេញក្រៅត្រូវពាក់ម៉ាស់ ឬរុំក្រមាជានិច្ច ហើយត្រូវទៅជួបគ្រូពេទ្យជាបន្ទាន់ប្រសិនបើមានអាការៈគួឲ្យសង្ស័យ ដូចជាក្តៅខ្លួន ក្អក និងពិបាកដកដង្ហើមជាដើម ហើយក្នុងករណីមានប្រជាពលរដ្ឋណាដែលទើបត្រឡប់ពីបរទេសត្រូវរាយការណ៍ទៅអាជ្ញាធរភ្លាមៗដើម្បីធ្វើការពិនិត្យជៀសវាងការឆ្លងជំងឺកូវីដ-១៩។

លោកក៍បានក្រើនរំលឹកដល់អជ្ញាធរមូលដ្ឋាន និងក្រុមគ្រូពេទ្យជំនាញត្រូវបន្តធ្វើការផ្សព្វផ្សាយអប់រំ នៅតាមមូលដ្ឋានជាពិសេស នៅតាមទីប្រជុំជន និងទីសាធារណៈឲ្យបានផុលផុស អំពីវិធានការ ទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ-១៩ផងដែរ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *