ខេត្តព្រះសីហនុ៖ មានករណីគ្រោះអគ្គីភ័យមួយ បង្ករជាអណ្តាតភ្លើងឆាបឆេះបន្ទប់ស្នាក់នៅរបស់កម្មករ ដែលបំរើការនៅក្រុមហ៊ុនចិនលាយបេតុង “ហ៊ឹន តាលី ” ដែលហេតុនេះបង្ករអោយមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋក្បែរនោះ កាលវេលាម៉ោង១០:៣០នាទីព្រឹក ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ ស្ថិតភូមិ៦ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
បន្ទាប់ពីទទួលបានព័ត៌មានអំពីករណីអគ្គិភ័យខាងលើ លោក ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានបញ្ជាដល់កម្លាំងការិយាល័យជំនួយមនុស្សធម៌ និងសង្រ្គោះគ្រោះមហន្តរាយ កម្លាំងវរអន្តរាគមន៍ និងកម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថក្រុងព្រះសីហនុ ដឹកនាំដោយលោក វរសេនីយ៍ទោ ឆេង វុទ្ធី នាយសេនាធិការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ ចុះជួយអន្តរាគមន៍សង្រ្គោះ ប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន០១គ្រឿង សហការជាមួយមន្រ្តីផ្នែកពន្លត់អគ្គីភ័យ នៃស្នងការនគរបាលខេត្ត ប្រើប្រាស់ឡានទឹក ចំនួន០២គ្រឿង បាញ់ទឹកពន្លត់ភ្លើងទើបគ្រប់គ្រងស្ថានភាពបាន។
ករណីនេះគ្រោះអគ្គីភ័យខាងលើ បានពន្លត់ជាស្ថាពរនៅម៉ោង១១:២០នាទី ថ្ងែ ខែឆ្នាំដដែល និងមិនបណ្តាលឲ្យមនុស្សរងរបួស ឫបាត់បង់អាយុជីវិតនោះទេ ចំពោះផ្ទះទំហំ ៦×៣០ម៉ែត្រ ធ្វើអំពីដែក រងការខូចខាតទាំងស្រុង ៕