ព័ត៌មានខ្លីៗ

លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុអញ្ជើញទទួលអំណោយអង្ករនិងថវិកាពីសាលាគណខេត្ត និងពុទ្ធបរិស័ទក្នុងខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ៖ នារសៀលថ្ងៃចន្ទ ៦កើត ខែពិសាខ ឆ្នាំ ជូត ទោស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ២៧ ខែមេសា ឆ្នាំ២០២០ លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុអញ្ជើញទទួលអំណោយអង្ករ និងថវិកា ពីសាលាគណខេត្ត និងពុទ្ធបរិស័ទក្នុងខេត្តព្រះសីហនុ ។

តាមសង្ឃដិកាព្រះមេគណខេត្តព្រះសីហនុ បានឱ្យដឹងថា អង្ករ និងថវិកាទាំងនេះ គឺជាការចូលរួមរបស់ព្រះសង្ឃ និងពុទ្ធបរិស័ទក្នុងខេត្តព្រះសីហនុ ដើម្បីចូលរួមជាមួយរដ្ឋបាលខេត្ត ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩នៅខេត្តព្រះសីហនុ ។ សាលាគណខេត្តព្រះសីហនុ ក៍បានប្រគេនអង្ករ តាមវត្តទាំង ៣៩ក្នុងខេត្តព្រះសីហនុ ក្នុងមួយវត្តទទួលបានអង្ករ ៥បាវផងដែរ ដើម្បីជួយ សម្រួលការខ្វះខាតរបស់ព្រះសង្ឃនៅតាមវត្តនានា ដែលព្រះសង្ឃមិនអាចចេញ ទៅបិណ្ឌបាតបាននៅតាមទីសាធារណ ដោយសារតែជំងឺកូវីដ១៩ ។

លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ តំណាងឯកឧត្តមអភិបាលខេត្ត សូមថ្លែងអំណរព្រះគុណយ៉ាងជ្រាលជ្រៅ ចំពោះព្រះទ័យសប្បុរសប្រកបដោយមនុស្សធម៌ របស់ព្រះមេគណខេត្ត ព្រះថេរានុត្ថេរៈ​ គ្រប់ព្រះអង្គ និងពុទ្ធបរិស័ទទាំងអស់ ដែលបានឧបត្ថម្ភបច្ច័យចំនួន ២,០០០,០០០៛ និងអង្ករចំនួន ៥តោន ដល់រដ្ឋបាលខេត្ត សម្រាប់រួមចំណែកក្នុងកិច្ចការប្រយុទ្ធទប់ទល់នឹងជំងឺកូវីដ១៩។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *