ព័ត៌មានជាតិ

ក្រសួងយុត្តិធម៌បានផ្តល់សម្ភារៈមួយចំនួនដល់ក្រុមគ្រូពេទ្យជួរមុខសម្រាប់ប្រើប្រាស់ក្នុងការព្យាបាលអ្នកជំងឺកូវីដ១៩ នៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង

ខេត្តបាត់ដំបង៖ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០ លោក ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត លោក នួន សាន ព្រះរាជអាជ្ញា និងតំណាងក្រសួងយុត្តិធម៌បាននាំសម្ភារៈប្រើប្រាស់មួយចំនួនដែលជាអំណោយរបស់ លោក អង្គ វង្ស វឌ្ឍនា ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបេសកកម្មពិសេស និងលោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ រួមមាន អាវ សម្រាប់គ្រូពេទ្យចំនួន ១០០ វ៉ែនតាការពារសម្រាប់គ្រូពេទ្យ ចំនួន ១០០ ម៉ាស ៣៥០០ និងជែលលាងដៃ ៣៦០ លីត្រ ។

នៅក្នុងពិធីប្រគល់នេះដែលក៏មានការអញ្ជើញចូលរួមពីលោក លោកស្រី ប្រធាន អនុប្រធាន មន្ទីរសុខាភិបាលខេត្ត លោក ប្រធានមន្ទីរពេទ្យបង្អែកខេត្ត និងលោកគ្រូ អ្នកគ្រូពេទ្យជាច្រើននាក់ទៀត ។

នាឱកាសនោះ លោក កាក់ សិលា ប្រធានមន្ទីរពេទ្យបង្អែកខេត្ត បានថ្លែងអំណរគុណដល់ដល់លោក អង្គ វង្ស វឌ្ឍនា និងលោក កើត រិទ្ធ ដែលបានគិតគូរដល់ក្រុមគ្រូពេទ្យជួរ មុខ និងបានផ្តល់សម្ភារៈមួយចំនួនដល់ក្រុមគ្រូពេទ្យក្នុងបំពេញបេសកកម្មព្យាបាលបងប្អូនប្រជាពលរដ្ឋដែលមានជំងឺកូវីដ ១៩ នៅមន្ទីរពេទ្យបង្អែកខេត្តនាពេលនេះផងដែរ។

សូមជម្រាបជូនថាជំងឺកូវីដ ១៩ កំពុងរាតត្បាតជាសាកលលោក ហើយប្រទេសកម្ពុជាយើងក៏មានអ្នកឆ្លងជំងឺកូវីដ ១៩ នេះដែរ ដោយឡែកខេត្តបាត់ដំបង មានអ្នកឆ្លងជំងឺកូវីដ ១៩ ចំនួន ៨ នាក់ ស្រី ២ នាក់ និងជាសះស្បើយចំនួន ៧ នាក់ នៅសល់ចំនួន ១ នាក់ទៀត កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *