ព័ត៌មានជាតិ

លោកជំទាវ លាង ហៃ ជាវតាយ នាំយកបច្ច័យ និងគ្រឿងឧបភោគ បរិភោគ ទៅប្រគេនដល់ព្រះសង្ឃនៅវត្តព្រះពុទ្ធជយមង្គលលារាម

ខេត្តកំពត៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៩រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០នេះ ក្រុមការងារសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពត ដឹកនាំដោយលោកជំទាវ លាង ហៃ ជាវតាយ អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា និងក្រុមប្រតិបត្តិសាខា បាននាំយកបច្ច័យ និងគ្រឿងឧបភោគ បរិភោគមួយចំនួន ទៅប្រគេនដល់ព្រះសង្ឃ ដល់វត្តព្រះពុទ្ធជយមង្គលលារាម(ហៅវត្តវាលពួច) ស្ថិតក្នុងសង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត ។

ឆ្លៀតក្នុងឱកាសនៃការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ លោកជំទាវ អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា បានពាំនាំមកនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ឯកឧត្តមជាវ តាយ ប្រធានគណៈកម្មាធិការសាខា និងជាពិសេសពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ប្រគេន ជូនចំពោះ ព្រះសង្ឃ គណៈកម្មការ អាចារ្យវត្ត ដោយក្តីនឹករឭកជាទីបំផុត ។

ទន្ទឹមនឹងនេះដែរ លោកជំទាវអនុប្រធានអចិន្ត្រៃយ៍ សូមបួងសួងដល់វត្ថុស័ក្ដសិទ្ធក្នុងលោកតាមបីបាច់ថែរក្សាថ្នាក់ដឹកនាំកាកបាទក្រហមកម្ពុជា ប្រធាន អនុប្រធានកិត្តិយសសាខា ប្រធាន អនុប្រធានគណៈកម្មាធិការសាខា អនុសាខា ជាពិសេសសម្ដេចកិត្តិព្រឹទ្ធប្រធាននិងក្រុមគ្រួសារ បានជួបតែសេចក្ដីសុខ និងទទួលបាននូវពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

ទេយ្យទានដែលផ្ដល់ជូនរួមមាន ៖ អង្ករ ១០បាវ ស្មើរនឹង ២៥០គីឡូក្រាម ទឹកផ្លែឈើ ៥កេស ទឹកសុទ្ធ ១០កេស ស្កសរ ១០គីឡូក្រាម និងបច្ច័យ១លានរៀលផងដែរ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *