ព័ត៌មានជាតិ

ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល ចុះពិនិត្យទីតាំង និងរៀបចំបោសសំអាតអនាម័យ នៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគ ខេត្តកណ្ដាល ដើមត្រៀមដាក់អ្នកប្រជាពលរដ្ឋមកពីបរទេស និងអ្នកដែលមានការសង្ស័យឆ្លងជំងឺកូវីដ ១៩

ខេត្តកណ្ដាល៖ ព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានចុះពិនិត្យទីតាំង និងរៀបចំបន្ទប់សាលា រួមទាំងបោសសំអាតអនាម័យក្នុងបរិវេណ នៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគខេត្តកណ្ដាល សម្រាប់ទុកអ្នកដែលសង្ស័យមានឆ្លងជំងឺកូវីដ-១៩ និងប្រជាពលរដ្ឋមកពីបរទេសស្នាក់នៅ ដើម្បីបង្ការទប់ស្កាត់ ការរីករាយដាលនៃជម្ងឺកូវីដ-១៩ ។

ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានមានប្រសាសន៍ថា សម្រាប់អ្នកដែលសង្ស័យថាខ្លួនមានជំងឺកូវីដ១៩ អាចមកកន្លែងនេះបាន ដើម្បីពិភាក្សាជាមួយក្រុមគ្រូពេទ្យ ហើយបើសិនជាការធើ្វតេស្តរកឃើញថាមានជំងឺកូវីដ១៩ នឹងធើ្វការពិនិត្យតាមដាន និងអោយគាត់ស្នាក់នៅ ពិនិត្យព្យាបាលដោយក្រុមគ្រូពេទ្យជំនាញ ដោយដាក់អោយគាត់នៅដាច់ដោយឡែក និងមានការយកចិត្តទុកដាក់ខ្ពស់ពីក្រុមគ្រូពេទ្យ។

ក្នុងឱកាសដែលឯកឧត្តមអភិបាលខេត្ត ចុះពិនិត្យទីតាំង និងរៀបចំបោសសំអាតអនាម័យ ឯកឧត្ដមអភិបាលខេត្ត បានឧបត្ថម្ភដល់កងកម្លាំងដែលរៀបចំបោសសំអាតអនាម័យ ចំនួន៣លានរៀល ឧបត្ថម្ភដល់មន្ទីរវប្បមធ៌ខេត្តកណ្ដាល ចំនួន៥០ម៉ឺនរៀល ឧបត្ថម្ភដល់មន្ទីរអប់រំយុវជន និងកីឡា ខេត្តកណ្ដាល ចំនួន២លានរៀល ឧបត្ថម្ភដល់សង្កាត់តាខ្មៅ ផ្នែកអនាម័យ ៥០ម៉ឺនរៀល និងមន្ទីរអភិវឌ្ឍន៍ជនបទ ចំនួន ៥០ម៉ឺនរៀល ផងដែរ ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *